leftcenterrightdel
ថ្នាក់ដឹកនាំបក្ស រដ្ឋប៉ូឡូញ និងប្រជាជនមួយជាច្រើន នៅរដ្ឋធានី Warsaw បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានហូជីមិញ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប៉ូឡូញ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩៥៧ (រូបថត៖ TTXVN)

ហូជីមិញ - អគ្គមគ្គុទេសក៍ដ៏ឆ្នើម នៃចលនាបដិវត្តន៍ពិភពលោក។ នេះជាការអះអាងរបស់លោកស្រី Poldi Sosa Schmidt ប្រធានវិទ្យាស្ថានវប្បធម៌អាហ្សង់ទីន-វៀតណាម ក្នុងជំនួបសន្ទនាជាមួយអ្នកសារព័ត៌មានវៀតណាមនៅអាមេរិកខាងត្បូង ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ។

លោកស្រី Poldi Sosa បាននិយាយថា ជាលើកដំបូងដែលលោកស្រីបានឮអំពីប្រធានហូជីមិញ គឺនៅក្នុងខែឧសភា ឆ្នាំ ១៩៦៨ នៅទីក្រុងប៉ារីស (ប្រទេសបារាំង)។ ភ្លាមៗនោះ គំនិត និងរូបភាពរបស់ប្រធានហូជីមិញបានទាក់ទាញលោកស្រី ហើយលោកស្រី​ចាប់ផ្តើមអានសៀវភៅអំពីលោកប្រធានហូជីមិញ។ ដោយបានទៅប្រទេសវៀតណាមរាប់សិបដង ហើយ​ លោកស្រី និងមិត្តអាហ្សង់ទីនបានទៅភូមិ Sen (ភូមិផ្កាឈូក) ដែលជាស្រុកកំណើតរបស់លោកប្រធានហូជីមិញហើយបានទៅទស្សនាកំពង់ផែ Nha Rong ជាកន្លែងដែលលោកប្រធានហូជីមិញចេញដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ។

លោកស្រីបានអះអាងថា ឈ្មោះ និងអាជីពរបស់លោកប្រធានហូជីមិញក្នុងសតវត្សរ៍ទី២០ និងទី២១ នឹងត្រូវបានពិភពលោកចងចាំជារៀងរហូតដោយការគោរព និងការកោតសរសើរ៕

បកប្រែដោយ Duy Hoan