បច្ចុប្បន្ន ខេត្ត Dong Nai មានមណ្ឌលឧស្សាហកម្មចំនួន ៣១ ដែលកំពុងប្រតិបត្តិដោយទាក់ទាញការវិនិយោគពីប្រទេស និងតំបន់ដែនដីចំនួន ៤៨ ជាមួយគម្រោងជាង ១,៧០០ ដោយមានទុនវិនិយោគដែលបានចុះបញ្ជីសរុបសម្រេចបានជាង ៣៦ ពាន់លានដុល្លារអាមេរិក។
លោក Kume Kunihide បានឲ្យដឹងថា ធុរកិច្ចជប៉ុនរំពឹងថា ជាមួយនឹងគុណសម្បត្តិនៃទីតាំង និងទំហំវិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នាពេលខាងមុខ ខេត្ត Dong Nai នឹងទាក់ទាញវិនិយោគិនជប៉ុនជាច្រើនលើវិស័យសេវាកម្ម ទីក្រុង logistics។ល។ ថ្នាក់ដឹកនាំខេត្ត Dong Nai សង្ឃឹមថា តាមរយៈជំនួបនេះ សមាគមធុរកិច្ចជប៉ុននៅទីក្រុងហូជីមិញ នឹងទទួលបានព័ត៌មានដែលមានប្រយោជន៍បន្ថែមទៀតអំពីខេត្ត Dong Nai តាមនោះ បើកឱកាសសហប្រតិបត្តិការអភិវឌ្ឍថ្មីរវាងខេត្ត Dong Nai និងធុរកិច្ចជប៉ុន៕
បកប្រែដោយ Huyen Trang
Type the code from the image