កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៧ ឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Vo Minh Luong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួប លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី នាយក នាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិកម្ពុជា។