លោក Le Minh Hoan អនុប្រធានរដ្ឋសភា បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាម ចងចាំជានិច្ចនូវការគាំទ្រ និងជំនួយដ៏មានតម្លៃដែលសហភាពសូវៀត និងរុស្ស៊ីបានផ្តល់ជូនវៀតណាមក្នុងការតស៊ូការពារមាតុភូមិ និងកសាងប្រទេសជាតិ។ លោក Le Minh Hoan បានសង្កត់ធ្ងន់ថា វៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាវូបនីយកម្ម និងពិពិធកម្ម  ដោយតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ី និងប្រទេសជាមិត្តប្រពៃណី។

leftcenterrightdel
លោក Le Minh Hoan អនុប្រធានរដ្ឋសភាវៀតណាម និងលោក Ivan Melnikov អនុប្រធានទីមួយនៃ Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានទទួលស្គាល់ជំហានសំខាន់ៗ ក្នុងកិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ី ព្រមទាំងបន្តអះអាងនូវតួនាទី និងការរួមចំណែកដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការសភាក្នុងការពង្រឹង រក្សា និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ី។ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ បំពេញក្របខ័ណ្ឌច្បាប់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន និងធុរកិច្ចនៃប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគ និងចូលកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក។ ភាគីទាំងពីរបានអះអាងថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំឱ្យបានល្អនូវសម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និង Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី ក្នុងឆ្នាំ២០២៥ រួមចំណែកអនុវត្ត និងសម្រេចបាននូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ កិច្ចព្រមព្រៀង និងទិសដៅដែលបានអនុម័តក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមនៅប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃដដែល លោក Le Minh Hoan អនុប្រធានរដ្ឋសភា និងគណៈប្រតិភូរដ្ឋសភាវៀតណាមបានធ្វើការនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា MISiS ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវ និងវិទ្យាសាស្ត្រឈានមុខគេមួយនៅរុស្ស៊ី និងនៅលើពិភពលោកដែលមានប្រវត្តិជាង ១០០ ឆ្នាំ៕

បកប្រែដោយ Huyen Trang