អ្នកយកព័ត៌មាន៖ សូមលោកឱ្យដឹងបានទេថា តើអ្វីៗជាលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី?

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស៖ ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី របស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋាភិបាលម៉ាឡេស៊ី បានផ្តល់ការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតជូនចំពោះលោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ បង្ហាញពីការគោរពជាពិសេសចំពោះវៀតណាម - ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតែមួយគត់របស់ម៉ាឡេស៊ីក្នុងអាស៊ាន។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានពិភាក្សាយ៉ាងជាក់ស្តែងជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី ដែលក្នុងនោះភាគីទាំងពីរបានឯកភាពបង្កើតយន្តការផ្លាស់ប្តូរប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រីទាំងពីរ ដើម្បីពិនិត្យ និងលុបបំបាត់ការលំបាកភ្លាមៗ នាំកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្រិតមួយសមស្របនឹងក្របខ័ណ្ឌថ្មី។ ប្រទេសទាំងពីរបានប្រកាសពីការបញ្ចប់កម្មវិធីសកម្មភាពដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ដំណាក់កាល ២០២៥-២០៣០ ដែលមានឆ្ពោះទៅរកការចុះហត្ថលេខានៅឆ្នាំនេះ។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានចែករំលែកទស្សនៈជាច្រើនលើបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងការឯកភាពរក្សាគោលជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត។

ភាគីទាំងពីរបានឯកភាពលើការតំរង់ទិសដើម្បីពង្រឹងថែមទៀតនូវការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ឯកភាពគ្នាខិតខំនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ក្នុងទិសដៅមានតុល្យភាព សម្រួលដល់ការនាំចូល និងនាំចេញទំនិញ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចរាងជារង្វង់ សេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការច្នៃប្រឌិតជាដើម។

ថ្នាក់ដឹកនាំទាំងឡាយក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ និងជំរុញការចុះហត្ថលេខាលើឯកសារពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងអង្គការភេរវកម្ម និងប្រតិកម្ម។ ថ្នាក់ដឹកនាំទាំងឡាយបានឯកភាពពិចារណាបង្កើតយន្តការពិគ្រោះយោបល់លើបញ្ហាដែនសមុទ្រ និងបង្កើតបណ្តាញទូរស័ព្ទបន្ទាន់ប្រឆាំងនឹងការនេសាទខុសច្បាប់ ការគ្មានរបាយការណ៍ និងមិនមានការត្រួតពិនិត្យ (IUU)។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន

អ្នកយកព័ត៌មាន៖ តើវៀតណាមបានរួមចំណែកយ៉ាងណាចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ?

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាទើបតែបានបញ្ចប់ជាមួយនឹងព្រឹត្ដិការណ៍គួរឱ្យចងចាំជាច្រើន។ ព្រឹត្តិការណ៍សំខាន់ដំបូងគឺការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទីក្រុងគូឡាឡាំពួស្តីពី "អាស៊ាន ២០៤៥៖ អនាគតរួមរបស់យើង" ដោយមេដឹកនាំអាស៊ាន និងការអនុម័តទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ជាមួយនឹងយុទ្ធសាស្រ្តចំនួនបួនស្តីពីនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម និងការតភ្ជាប់ ដែលបង្ហាញពីតួនាទីជាអ្នកដឹកនាំយ៉ាងសកម្មរបស់អាស៊ានក្នុងការកសាងតំបន់ និងអនាគតដ៏រឹងមាំនៃការអភិវឌ្ឍ សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរួម។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទីពីរ គឺប្រទេសអាស៊ានទាំងអស់ឯកភាពក្នុងការទទួលស្គាល់ទីម័រខាងកើតជាសមាជិកទី១១ របស់អាស៊ាននៅខែតុលាខាងមុខនេះ។ ការសម្រេចចិត្តនេះបង្ហាញពីការពង្រីកថ្មីនៃអាស៊ានបន្ទាប់ពីរយៈពេល ៣ ទសវត្សរ៍ ដែលបង្ហាញពីស្មារតីនៃការរួមបញ្ចូល សាមគ្គីភាព និងការតភ្ជាប់នៃសហគមន៍អាស៊ាន។ ហើយនេះមិនត្រឹមតែជាជំហានឆ្ពោះទៅមុខជាប្រវត្តិសាស្ត្រសម្រាប់ទីម័រខាងកើតប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់អាស៊ានក្នុងការបើកកន្លែងថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ចំណុចសំខាន់ទីបីនៃកិច្ចប្រជុំទាំងនេះ គឺការគិតគូរបស់អាស៊ានក្នុងការពង្រីកការតភ្ជាប់ ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច។​ ក្នុងជោគជ័យជារួមនៃកិច្ចប្រជុំ គណៈប្រតិភូវៀតណាមបានបង្ហាញពីស្មារតីសកម្ម និងមានទំនួលខុសត្រូវ ហើយបានរួមចំណែកជាក់ស្តែងជាច្រើនជាមួយនឹងការផ្តួចផ្តើមគំនិតសំខាន់ៗជាច្រើន។

ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានក្នុងស្ថានភាពអន្តរជាតិ និងតំបន់ អាស៊ានត្រូវធានាឱ្យមានលំហយុទ្ធសាស្ត្រឯករាជ្យ ស្វយ័ភាព និងពង្រឹងតួនាទីជាស្នូល លើកស្ទួយសមត្ថភាពរបស់ខ្លួនក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលខាងក្រៅ និងការស្វែងរកដំណោះស្រាយកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

ប្រឈមមុខនឹងនិន្នាការកើនឡើងនៃការធ្វើវិមជ្ឈការ វិសហមជ្ឈការ លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យអាស៊ាន និងដៃគូឱ្យជំរុញកិច្ចសន្ទនា កសាងទំនុកចិត្ត ពង្រឹងពហុភាគីនិយម និងគាំទ្រគោលការណ៍នៃពាណិជ្ជកម្មសេរី យុត្តិធម៌ រួមបញ្ចូល និងផ្អែកលើច្បាប់។ អាស៊ានត្រូវការលើកកម្ពស់តួនាទីតភ្ជាប់ជាយុទ្ធសាស្ត្ររបស់ខ្លួនដោយផ្អែកលើបណ្តាញ FTA ដែលមានស្រាប់ បង្កើតគំរូសហប្រតិបត្តិការអន្តរតំបន់អាស៊ាន-GCC និងអាស៊ាន-GCC-ចិន និងបន្តចម្លងគំរូនេះជាមួយដៃគូសក្តានុពលផ្សេងទៀត។

សារ និងការរួមចំណែករបស់វៀតណាមក្នុងកិច្ចប្រជុំបានរួមចំណែកផ្សព្វផ្សាយការគិតប្រកបដោយភាពច្នៃប្រឌិតក្នុងអាស៊ាន បន្តអះអាងនូវតួនាទីសកម្ម វិជ្ជមាន និងការទទួលខុសត្រូវរបស់វៀតណាមក្នុងការបង្កើតអនាគតអភិវឌ្ឍ ប្រកបដោយស្ថិរភាព និងចីរភាពសម្រាប់តំបន់។

អ្នកយកព័ត៌មាន៖ តើអ្វីៗជាលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំទ្វេភាគីនៃគណៈប្រតិភូវៀតណាមជាមួយប្រទេស និងដៃគូក្នុងឱកាសនេះបានទេ?

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលអាស៊ាន-GCC-ចិន នៅទីក្រុង Kuala Lumpur លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរដ្ឋាភិបាលបានជួបប្រាស្រ័យទាក់ទងជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជិតខាង ដៃគូយុទ្ធសាស្ត្រ និងដៃគូសំខាន់ៗជាច្រើន។ ថ្នាក់ដឹកនាំនៃប្រទេស និងដៃគូទាំងអស់បានសង្កត់ធ្ងន់លើសារវាយតំលៃខ្ពស់លើតួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងឆាកអន្តរជាតិ វាយតំលៃខ្ពស់ចំពោះគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយសុខដុមរមនា និងនិរន្តរភាព និងការទម្លាយយុទ្ធសាស្ត្រក្នុងស្ថាប័ន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដោយចាត់ទុកថាទាំងនេះជាឱកាសសហប្រតិបត្តិការដ៏មានតម្លៃ និងបទពិសោធន៍ក្នុងបរិបទនៃបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន។

នៅក្នុងជំនួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីចិន ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះរបស់លោក Xi Jinping អគ្គលេខាបក្ស និងប្រធានរដ្ឋ ផ្តោតលើកិច្ចខិតខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការយល់ឃើញរួមរវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ ពង្រឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់ ពង្រឹងទំនុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការជាសំខាន់ដើម្បីសម្រេចបាននូវវឌ្ឍនភាពជាក់ស្តែង ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគគុណភាពខ្ពស់ជាដើម។ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ានដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ជំរុញការសម្រេចឱ្យបានឆាប់ៗនូវ COC ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និង UNCLOS 1982។ ក្នុងជំនួបជាមួយឡាវ និងកម្ពុជា នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពគ្នាលើទិសដៅសំខាន់ៗជាច្រើននាំមកនូវកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្តែង តភ្ជាប់ក្នុងវិស័យធំៗចំនួន ៥៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម ការផ្លាស់ប្តូរឌីជីថល ធនធានមនុស្ស។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំប្រទេសអាស៊ាន ក៏បានពិភាក្សាអំពីវិធានការស៊ីជម្រៅ ដើម្បីពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ-ការពារជាតិ ទំនាក់ទំនងវប្បធម៌-អប់រំ និងទេសចរណ៍ ទន្ទឹមនឹងនោះសង្កត់ធ្ងន់លើអាទិភាពនៃការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលថ្មីៗ ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចរង្វង់ គ្រឿងអេឡិចត្រូនិក និងបញ្ញាសិប្បនិម្មិត។ ជាមួយ GCC ភាគីទាំងពីរបានចែករំលែកភាពចាំបាច់ក្នុងការពង្រីកបណ្តាញក្របខ័ណ្ឌភាពជាដៃគូ និងចាប់ផ្តើមការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាមជាមួយតំបន់ សម្របសម្រួលបន្ថែមលើកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរឌីជីថល ផលិតផល និងសេវាកម្មហាឡាល។

អាចនិយាយបានថា លទ្ធផលសំខាន់ៗដែលសម្រេចបានពីកិច្ចប្រជុំទ្វេភាគីខាងលើបានផ្សព្វផ្សាយសារអំពីភាពស្វាហាប់ ភាពច្នៃប្រឌិត ការធ្វើសមាហរណកម្ម និងការរីកចម្រើនយ៉ាងខ្លាំងក្លារបស់វៀតណាម ហើយនាំមកនូវសន្ទុះដើម្បីនាំឱ្យទំនាក់ទំនងរវាងវៀតណាម និងដៃគូឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពនាពេលខាងមុខ។

អ្នកយកព័ត៌មាន៖ សូមអរគុណច្រើនលោក!

បកប្រែដោយ Minh Trung