ការពិតមិនអាចផ្លាស់ប្តូរបានជានិច្ច

តាំងពីព្រឹកព្រលឹមថ្ងៃទី២០ ខែមីនា នៅវិមានមិត្តភាពវៀតណាម-ចិន នៅរដ្ឋធានីហាណូយ ទោះបីមិនទាន់ដល់ម៉ោងទេ ប៉ុន្តែប្រតិភូយ៉ាងច្រើនបានមានវត្តមាននៅទីនេះដើម្បីអញ្ជើញចូលរួមកម្មវិធី “ជំនួបសំណេះសំណាលជាមួយសិស្ស និស្សិត វៀតណាម និងចិន គ្រប់សម័យកាល” ហើយ។ ក្នុងចំណោមប្រតិភូប្រហែលចំនួន ៨០០ នាក់ដែលមានវត្តមាននោះ ពួកគេភាគច្រើនគឺជាអតីតសិស្ស និស្សិតវៀតណាម ដែលធ្លាប់បានទទួលការបណ្តុះបណ្តាល សិក្សានៅក្នុងប្រទេសចិន។ បន្ថែមពីនេះក៏មាននិស្សិតចិន ដែលកំពុងសិក្សានៅវៀតណាមជាច្រើននាក់បានអញ្ជើញចូលរួមផងដែរ។ ពួកគេត្រូវបានចាត់ទុកជា “ឯកអគ្គរដ្ឋទូតវប្បធម៌” ដែលជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងចិន។

leftcenterrightdel
លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម To Lam អញ្ជើញមានអនុសាសន៍ក្នុងកម្មវិធី “ជំនួបសំណេះសំណាលជាមួយសិស្ស និស្សិតវៀតណាម និងចិន គ្រប់ជំនាន់”

អញ្ជើញចូលរួម និងមានប្រសាសន៍ក្នុងកម្មវិធី លោកអគ្គលេខាបក្ស To Lam បានសម្តែងនូវក្តីរំភើបចិត្តយ៉ាងខ្លាំងខណៈពេលស្តាប់ចំណាប់អារម្មណ៍ពីអ្នកចូលរួមជាឥស្សរជនមិត្តភាពវៀតណាម-ចិន និងជានិស្សិតនៃប្រទេសទាំងពីររំលឹកអំពីអនុស្សាវរីយ៍ដ៏មានអត្ថន័យជ្រាលជ្រៅក្នុងអំឡុងពេលពួកគេបានសិក្សា និងធ្វើការនៅប្រទេសចិន និងវៀតណាម។ តាមរយៈនោះ ពួកគេបានបង្ហាញពីទំនុកចិត្ត និងការរំពឹងទុកទៅលើអនាគតដ៏ភ្លឺស្វាងសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេស និងប្រជាជនទាំងពីរ។

ក្រឡេកទៅមើលដំណើរបដិវត្តន៍ប្រវត្តិសាស្ត្រតភ្ជាប់ប្រជាជាតិទាំងពីរ លោកអគ្គលេខាបក្ស To Lam បានអះអាងនូវមោទនៈភាព និងការផ្តល់តំលៃចំពោះការរួមវិភាគទានដ៏ធំធេងរបស់ថ្នាក់ដឹកនាំបក្ស និងប្រទេសទាំងពីរគ្រប់ជំនាន់ ជាពិសេសលោកប្រធានហូជីមិញ និងប្រធានម៉ៅ សេទុង ជាអ្នកដែលបានចាក់គ្រឹះឱ្យ "ទំនាក់ទំនងវៀតណាម-ចិនជិតស្និទ្ធ ជាសមមិត្តផង និងជាបងប្អូនផង" និងត្រូវបានថ្នាក់ដឹកនាំទាំងសងខាងជំនាន់ក្រោយបន្តពូនជ្រំរហូត។

លោកអគ្គលេខាបក្សបានថ្លែងអំណរគុណជូនចំពោះប្រទេសចិនដោយបានទទួល និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់កម្មាភិបាល សិស្ស និស្សិតវៀតណាម មកសិក្សារៀនសូត្រ និងស្រាវជ្រាវ ដែលផ្តើមពីនោះបញ្ញវន្តវៀតណាមជាច្រើនជំនាន់បានមានការធំធាត់ ចាស់ទុំ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុបដិវត្តន៍របស់វៀតណាម និងទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ។

លោកអគ្គលេខាបក្សបានអះអាងថា ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ ស្ថានភាពពិភពលោក និងតំបន់បានឆ្លងកាត់ការវិវឌ្ឍយ៉ាងជ្រាលជ្រៅជាច្រើន ប៉ុន្តែការប្តេជ្ញាចិត្តរួមគឺមិនផ្លាស់ប្តូរនោះទេ ពោលគឺស្ថិរភាព និរន្តរភាព និងការអភិវឌ្ឍយូរអង្វែងនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ គឺជាបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រ និងជាផលប្រយោជន៍គន្លឹះរបស់ប្រជាជនទាំងពីរ ដែលមានសារៈសំខាន់ជាខ្លាំងចំពោះនិន្នាការនៃកិច្ចសហប្រតិបត្តិការបដិវត្តន៍ ស្របទៅតាមសម័យកាលនៃសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។

leftcenterrightdel
ការពិភាក្សា និងផ្លាស់ប្តូររវាងអតីត សិស្ស និស្សិតនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃកម្មវិធី

តួនាទីរបស់យុវជនជំនាន់ក្រោយ

លោកប្រធានហូជីមិញធ្លាប់បានសរសេរក្នុងសំបុត្រផ្ញើទៅកាន់យុវជន និងកុមារទូទាំងប្រទេសក្នុងឆ្នាំ១៩៤៦ ថា “ឆ្នាំថ្មីចាប់ផ្តើមនៅនិទាឃរដូវ ជីវិតចាប់ផ្តើមពីយុវជន។ យុវជនគឺជានិទាឃរដូវនៃសង្គម” ហើយតាមពិតទៅ ប៉ុន្មានឆ្នាំមកនេះ វាត្រូវបានបង្ហាញថា សេចក្តីស្រឡាញ់រវាងប្រជាជនវៀតណាម និងចិន ត្រូវបានបំផុសគំនិត និងថែរក្សាដោយយុវជនជំនាន់ក្រោយ។

ដោយយល់ឃើញថា ប៉ុន្មានឆ្នាំមកនេះ ប្រទេសទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យអប់រំ និងបណ្តុះបណ្តាល។ កម្មវិធីសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងជាច្រើនត្រូវបានចុះហត្ថលេខា និងអនុវត្តយ៉ាងរលូន បង្កើតលក្ខណៈងាយស្រួលសម្រាប់ការផ្លាស់ប្តូរសិស្សកាន់តែរស់រវើក។ បច្ចុប្បន្ននេះ ចំនួននិស្សិតវៀតណាម ដែលកំពុងសិក្សានៅប្រទេសចិន បានឡើងដល់កម្រិតខ្ពស់បំផុតគឺមានចំនួនជិត ២៤,000 នាក់កើនឡើងទ្វេដងបើធៀបនឹង ៥ ឆ្នាំមុន ហើយបច្ចុប្បន្នមាននិស្សិតចិនជាង ២,000 នាក់ដែលកំពុងសិក្សានៅប្រទេសវៀតណាម។

ក្រៅពីនោះ មានសកម្មភាពផ្លាស់ប្តូរយុវជនជាច្រើនដែលបានរៀបចំជាប្រចាំដូចជាការជួបជុំមិត្តភាពយុវជនវៀតណាម-ចិន វេទិកាយុវជន និងការបោះជំរំរដូវក្តៅរបស់និស្សិត។ សិស្សានុសិស្ស និងយុវជននៃប្រទេសទាំងពីរ ជាមួយភាពស្វាហាប់ ភាពច្នៃប្រឌិត និងភាពរីករាយ បាននឹងកំពុងដើរតួជា “បេសកជនការទូត” នៃវប្បធម៌យុវជន និងជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងចិន។

ដើម្បីលើកតម្កើងតួនាទីរបស់ “បេសកជនការទូត” ទាំងនេះ លោកអគ្គលេខាបក្ស To Lam បានឲ្យដឹងថា ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរត្រូវតែបន្តមរតកប្រពៃណីមិត្តភាព នាំមកនូវភាពរឹងមាំ និងអនាគតភ្លឺស្វាងសម្រាប់ទំនាក់ទំនងវៀតណាម-ចិន។ លោកអគ្គលេខាបក្សបានណែនាំឲ្យយុវជនជំនាន់ក្រោយបង្កើនការយល់ដឹងអំពីជម្រៅប្រវត្តិសាស្ត្រ សារៈសំខាន់ និងលើកកម្ពស់ទំនាក់ទំនងវៀតណាម-ចិន។ លើសពីនេះ ពួកគេគប្បីតែខិតខំប្រឹងប្រែងសិក្សា អនុវត្ត និងក្តាប់ឱ្យបានជាប់នូវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីរួមចំណែកដល់ឧស្សាហូបនីយកម្ម ទំនើបកម្ម និងអភិវឌ្ឍកម្លាំងផលិតភាពថ្មីនៅក្នុងប្រទេសនីមួយៗ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី។

ចែករំលែកទស្សនៈដូចគ្នាជាមួយលោកអគ្គលេខាបក្ស To Lam ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមសង្ឃឹមថា យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរនឹងបន្តដើរតួនាទីស្នូលក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិន ឱ្យបានល្អប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពដើម្បីឲ្យពន្លកវ័យក្មេងនៃចំណងមិត្តភាពចិន-វៀតណាម ក្លាយជាព្រៃឈើខៀវនៃចំណងមិត្តភាពចិន-វៀតណាម។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam និងគណៈប្រតិភូដាំដើមឈើ "ជួបប្រាស្រ័យមនុស្សសាស្រ្តវៀតណាម-ចិន"

ការចងចាំគ្មានថ្ងៃបំភ្លេចបាន

កម្មវិធី “ជំនួបសំណេះសំណាលជាមួយសិស្ស និស្សិតវៀតណាម និងចិនគ្រប់សម័យកាល” មិនត្រឹមតែមានយុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ថែមទាំងមានថ្នាក់ដឹកនាំ និងមនុស្សវ័យចំណាស់ផងដែរ ដែលជាអ្នកបានឃើញផ្ទាល់ភ្នែកនូវការអភិវឌ្ឍ រីកចំរើនទំនាក់ទំនងវៀតណាម-ចិន ក្នុងទសវត្សរ៍កន្លងមក។ ក្នុងចំណោមនោះ យើងក៏មិនអាចមិននិយាយដល់លោក Nguyen Thien Nhan ទេ ដែលលោកជាអតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អតីតលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ និងជាអតីតសិស្សរៀននៅប្រទេសចិនបានទេ។

នៅក្នុងជំនួបនេះ លោក Nguyen Thien Nhan បានចែករំលែកអំពីពេលវេលារបស់គាត់ទៅសិក្សានៅប្រទេសចិនកាលពីគាត់អាយុត្រឹមតែ ១៣ ឆ្នាំប៉ុណ្ណោះ។ នៅពេលនោះ ដោយសារស្ថានការណ៍សង្រ្គាម បក្ស និងអ៊ំ ហូ បានសម្រេច ដោយមានការយល់ព្រមពីរដ្ឋាភិបាលចិន បញ្ជូនសិស្សវៀតណាមទៅសិក្សានៅសាលា មួយនៅប្រទេសចិន។ លោក Nguyen Thien Nhan បានរំលឹកថា នាពេលនោះ ទាំងវៀតណាម និងចិនកំពុងជួបការលំបាកយ៉ាងខ្លាំងណាស់ ប៉ុន្តែប្រទេសជិតខាងនៅតែផ្តល់ឱ្យនិស្សិតវៀតណាមនូវលក្ខខណ្ឌអំណោយផលល្អបំផុតសម្រាប់ការសិក្សា។ លោក Nguyen Thien Nhan បានមានប្រសាសន៍ថា៖ “យើងជានិស្សិតនៅពេលនោះ ក្រោយមកបានត្រឡប់មកប្រទេសវិញ ខ្លះបានធ្វើជាសាស្រ្តាចារ្យ ឬជាឧត្តមសេនីយ៍ក្នុងជួរកងទ័ព ឬ ក្រោយមកបានក្លាយជាមេដឹកនាំបក្ស និងរដ្ឋជាដើម។ ប៉ុន្តែទោះជាយើងជានរណាក៏ដោយ យើងតែងតែចងចាំនៅក្នុងចិត្តនូវអនុស្សាវរីយ៍ល្អៗអំពីទឹកចិត្តកក់ក្តៅរបស់ប្រទេសមិត្តចិន។

ជាផ្នែកមួយក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងមិត្តភាពវៀតណាម-ចិន រហូតក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក សិស្ស និស្សិតវៀតណាម និងចិនជាច្រើនបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ មានមនុស្សមួយចំនួនបន្ទាប់ពីបានសិក្សានៅប្រទេសវៀតណាមអស់រយៈពេលជាយូរ បានសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញដើម្បីបង្រៀនភាសាវៀតណាមដោយសង្ឃឹមថាភាសាវៀតណាមអាចត្រូវបានគេចេះយ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន។ ក៏មានអ្នកដែលចង់ក្លាយជា “ឯកអគ្គរដ្ឋទូត” ដើម្បីផ្សព្វផ្សាយភាពស្រស់ស្អាតនៃវប្បធម៌វៀតណាម ទៅកាន់មិត្តអន្តរជាតិតាមរយៈការបកប្រែបទចម្រៀងវៀតណាមទៅជាភាសាចិន។ មនុស្សម្នាក់ៗជ្រើសរើសផ្លូវរៀងៗខ្លួន ប៉ុន្តែនៅទីបញ្ចប់ ពួកគេទាំងអស់គ្នាចង់កសាងអនាគតដ៏ល្អប្រសើរសម្រាប់ទំនាក់ទំនងវៀតណាម-ចិន៕

បកប្រែដោយ Minh Trung