ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញលោក Orban Viktor នាយករដ្ឋមន្ត្រីហុងគ្រី  មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាពេលឆាប់ៗនេះ។

លោករដ្ឋមន្ត្រី Szijjártó Péter បានអះអាងថា ហុងគ្រីមានបំណងជំរុញថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យ​ជាមួយវៀតណាម ដែលជាដៃគូសំខាន់នាំមុខគេរបស់ហុងគ្រីនៅអាស៊ីអាគ្នេយ៍។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបជាមួយ លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងទំនាក់ទំនងសេដ្ឋកិច្ចហុងគ្រី

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានពិភាក្សាជាមួយលោករដ្ឋមន្ត្រី Szijjártó Péter អំពីវិធានការមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ មេកានិច អេឡិចត្រូនិក ទេសចរណ៍ កម្លាំងពលកម្ម ការតភ្ជាប់ផ្លូវដែករវាងតំបន់ទាំងពីរ អាស៊ីអាគ្នេយ៍ និងអឺរ៉ុបកណ្តាល-អឺរ៉ុបខាងកើត... ជាពិសេសសង្កត់ធ្ងន់លើបំណងចង់ឲ្យហុងគ្រីនឹងគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​មាន​​គុណភាពខ្ពស់ក្នុងវិស័យរោងចក្រថាមពលនុយក្លេអ៊ែរ ដែលនេះជាឧត្តមភាពរបស់ហុងគ្រី និងវៀតណាមមានតម្រូវការ។ ភាគីទាំងពីរបានឯកភាពពិនិត្យឡើងវិញនូវក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ឆាប់ចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការទទួលយកពលរដ្ឋត្រឡប់មកវិញ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការងារ។ លោករដ្ឋមន្ត្រី Szijjártó Péter បានអះអាងថា ជាមួយនឹងបទពិសោធន៍ ៥០ ឆ្នាំដែល​ប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊ែរដោយប្រើបច្ចេកវិទ្យារុស្ស៊ី ហុងគ្រីបានត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ និងជួយបណ្តុះបណ្តាលអ្នកជំនាញចំនួន ១០០០ នាក់អំពីប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊ែរសម្រាប់វៀតណាម ហើយចាត់ទុកថានេះជាវិស៏យយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ ដែលមានការចាប់អាម្មណ៍ដូចគ្នា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោករដ្ឋមន្ត្រី Szijjártó Péter បានឯកភាពថា ប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើនក្នុងគោលនយោបាយការបរទេស ហើយចាំបាច់ត្រូវបង្កើនកិច្ចប្រជុំ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី ព្រមទាំងបានឯកភាពថា សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែបន្តជានិន្នាការរួមរបស់ពិភពលោក រាល់ជម្លោះចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍ប្រជាជនគ្រប់ជាតិសាសន៍។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យហុងគ្រី ក្នុងនាមជាសមាជិកសហភាពអឺរ៉ុប (EU) ជួយអំពាវនាវប្រទេស EU ដែលនៅសេសសល់ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំរពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងជំរុញគណៈកម្មការអឺរ៉ុប (EC) ឱ្យឆាប់ដក "កាតលឿង" លើការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម។

* គួររំលឹកថា នាព្រឹកថ្ងៃទី១៩ ខែមីនា នៅទីស្នាក់ការក្រសួងការបរទេស លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម​ បានជួបពិភាក្សាការងារជាមួយ លោក Péter Szijjártó រដ្ឋមន្ត្រីក្រសួងការបរទេស និងទំនាក់ទំនងសេដ្ឋកិច្ចហុងគ្រី៕

បកប្រែដោយ Thanh Cong