សាស្ត្រាចារ្យអូស្ត្រាលីម្នាក់វាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការផ្លាស់ប្តូរថ្មីប្រទេសជាតិ
កប.អនឡាញ - ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងស៊ីដនី ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០/ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥) លោក Carl Thayer សាស្ត្រាចារ្យនៃវិទ្យាស្ថានការពារជាតិអូស្ត្រាលី សាកលវិទ្យាល័យ New South Wales វាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិនាបច្ចុប្បន្ន។ ជាពិសេស លោកបានបង្ហាញពីចំណាប់អារម្មណ៍ចំពោះការដឹកនាំរបស់លោក Nguyen Phu Trong អតីតអគ្គលេខាបក្ស។
លោកសាស្ត្រាចារ្យ Carl Thayer បានវាយតម្លៃថា លោក Nguyen Phu Trong បានទទួលជោគជ័យក្នុងតួនាទីដឹកនាំបក្សកុម្មុយនិស្តវៀតណាម ខណៈពេលដែលវៀតណាមបន្តរក្សាបាននូវអត្រាកំណើនខ្ពស់ លើកលែងតែក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ ក្នុងដំណាក់កាល ២០២០-២០២១។ ទន្ទឹមនឹងនោះ យុទ្ធនាការប្រឆាំងអំពើពុករលួយដែលអនុវត្តដោយលោក Nguyen Phu Trong សម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដោយធ្វើឲ្យចំណាត់ថ្នាក់របស់វៀតណាមក្នុងតារាង “សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ” របស់អង្គការតម្លាភាពជាតិសេដ្ឋកិច្ចពីចំណាត់ថ្នាក់ទី ១១២ ឡើងទៅកាន់ចំណាត់ថ្នាក់ទី ៨៣ ក្នុងដំណាក់កាល ២០១១ -២០២៣។
    |
 |
លោកសាស្រ្តាចារ្យ Carl Thayer (រូបថត៖ vnanet.vn) |
លោកសាស្ត្រាចារ្យ Carl Thayer ចាត់ទុកថា វៀតណាមគប្បីបន្តអនុវត្តការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ព្រមទាំង ចាំបាច់ត្រូវបង្រួមរចនាសម្ព័ន្ធក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនើបកម្មមធ្យោបាយផលិតកម្ម ទាញយកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤។
លោកសាស្ត្រាចារ្យ Carl Thayer បានបញ្ជាក់ថា បដិវត្តន៍បង្រួមរចនាសម្ព័ន្ធក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយវៀតណាមនឹងបង្កើតឱកាសសម្រាប់វៀតណាមអភិវឌ្ឍសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្តោតលើបច្ចេកវិទ្យាខ្ពស់។ វៀតណាមមានឱកាសក្លាយជា "តំណភ្ជាប់" ដែលអាចទុកចិត្តបាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលបច្ចេកវិទ្យាខ្ពស់សកល។ វៀតណាមក៏មានឱកាសពង្រីកបណ្តាញដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដៃគូយុទ្ធសាស្ត្រ និងដៃគូគ្រប់ជ្រុងជ្រោយដែលកំពុងរីកចម្រើនរបស់ខ្លួន៕
បកប្រែដោយ Thuy Anh