leftcenterrightdel
រោងចក្រ Z176 (អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ) ស្រាវជ្រាវ និងកែលម្អការរចនាសម្រាប់ផលិតផលិតផលអាវ K23 

នៅឱកាសចុងឆ្នាំ នៅពេលដែលពណ៌និទាឃរដូវបានមកគ្រប់ផ្លូវថ្នល់ និងភូមិឃុំហើយនោះ មកធ្វើការនៅរោងចក្រ Z131 (អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ) យើងបានឃើញបរិយាកាសការងារដ៏រស់រវើក និងបន្ទាន់ របស់កម្មាភិបាល កម្មករ និយោជិតនៃអង្គភាព កំពុងខិតខំបំពេញផែនការផលិតកម្មក្នុងឆ្នាំ។

ក្នុងនាមជាសហគ្រាសដែលមានភារកិច្ចផលិតគ្រាប់កាំភ្លើងប្រឆាំងរថក្រោះ គ្រាប់បែកដៃ និងមីន ដើម្បីបម្រើដល់ការហ្វឹកហ្វឺន និងការត្រៀមប្រយុទ្ធរបស់កងទ័ព និងកងកម្លាំងប្រដាប់អាវុធប្រជាជន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រោងចក្រ Z131 បានអភិវឌ្ឍទៅជាសហគ្រាសខ្នាតធំ ដោយទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ ជិត ២០០០ ពាន់លានដុង។

លោកវរសេនីយ៍ឯក បណ្ឌិត Nguyen Duc Thi នាយករោងចក្រ Z131 បានឲ្យដឹងថា៖ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការអនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋលើការអភិវឌ្ឍន៍ឧស្សាហ៍កម្មការពារជាតិទំនើប អាចប្រើប្រាស់ទាំងវិស័យយោធានិងស៊ីវិញ រោងចក្របានជួបប្រទះការលំបាកជាច្រើន។ ជាពិសេស ឧបករណ៍ និងគ្រឿងចក្រនៅតែហួសសម័យ។ ការផលិតទំនិញការពារជាតិតាមការបញ្ជាទិញគឺមិនទៀងទាត់។ មិនមានយន្តការ ឬគោលនយោបាយសម្របសម្រួលដើម្បីផលិតទំនិញអាចប្រើប្រាស់ទាំងវិស័យយោធានិងស៊ីវិលទេ... ទោះជាយ៉ាងណាក៏ដោយ ដោយលើកកម្ពស់ប្រពៃណីរបស់អង្គភាពវីរភាព គណៈកម្មាធិការបក្ស និងគណៈបញ្ជាការរោងចក្របានរួបរួម លើកស្ទួយស្មារតីឯករាជ្យ ភាពជឿជាក់លើខ្លួនឯង មានគំនិតច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ ជំនះការលំបាក និងអនុវត្តរាល់ដំណោះស្រាយឱ្យស៊ីសង្វាក់គ្នា ដែលក្នុងការនោះការយកចិត្តទុកដាក់លើការច្នៃប្រឌិតបច្ចេកវិទ្យា ការពង្រឹងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការលើកកម្ពស់គំនិតផ្តួចផ្តើមច្នៃប្រឌិតបច្ចេកទេសក្នុងផលិតកម្ម ត្រូវបានកំណត់ថាជារបកគំហើញ និងដំណោះស្រាយសំខាន់បំផុត។ រោងចក្រចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីផលិតអាវុធ និងកែលម្អគុណភាពអាវុធដែលផលិតដោយឧស្សាហកម្មការពារជាតិ អនុវត្តគម្រោងស្រាវជ្រាវ និងអភិវឌ្ឍផលិតផលថ្មី បានល្អ។

ក្រៅពីការផលិតផ្នែកការពារជាតិ រោងចក្រក៏បានចូលរួមក្នុងការផលិតផលិតផលសេដ្ឋកិច្ចមួយចំនួន ដោយប្រើប្រាស់ប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីរក្សា និងអភិវឌ្ឍសមត្ថភាពផលិតកម្មការពារជាតិ ដើម្បីបំពេញតម្រូវការបេសកកម្មក្នុងស្ថានភាពថ្មី។ ជាពិសេស រោងចក្របានវិនិយោគយ៉ាងសកម្មលើឧបករណ៍ និងកម្មវិធីបច្ចេកវិទ្យាទំនើបក្នុងផលិតកម្មសេដ្ឋកិច្ច ដូចជា៖ ខ្សែសង្វាក់ផលិតកម្មគ្រឿងផ្ទុះគុណភាពខ្ពស់។ ខ្សែសង្វាក់មេកានិក និងផលិតផលគាំទ្រ...

ជាពិសេស ដើម្បីលើកកំពស់ផលិតភាពការងារ រោងចក្របានផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ចសាជីវកម្ម ដោយអនុវត្តគំរូ និងវិធីសាស្រ្តផ្តល់ប្រាក់បៀវត្សរ៍ដល់និយោជិតតាមវិធីសាស្ត្រ 3P (ផ្អែកលើមុខតំណែង សមត្ថភាព និងប្រសិទ្ធភាពការងារ) ក្នុងស្មារតី អ្នកដែលធ្វើការកាន់តែច្រើន ទទួលបានកាន់តែច្រើន អ្នកដែលធ្វើការតិច ទទួលបានតិច។

កម្មការិនី Pham Thi Ngoc Thuy មកពីរោងចក្រវេចខ្ចប់ផ្លាស្ទិក បាននិយាយថា៖ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រោងចក្រតែងតែធានាការងារល្អដល់កម្មករ។ ជាពិសេសក្នុងឆ្នាំ ២០២១-២០២២ បើទោះបីជាផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 អង្គាភាពអាជីវកម្មជាច្រើនបានដាច់ខ្សែសង្វាក់ផ្គត់ផ្គង់ កម្មករមិនមានការងារធ្វើ ហើយជីវិតប្រឈមនឹងការលំបាកជាច្រើនក៏ដោយ ក៏ប៉ុន្តែរោងចក្រនៅតែមានការងារល្អសម្រាប់កម្មករ ជាមធ្យមប្រាក់ខែពី ១៥ លាន ទៅ ២០ លានដុង/ម្នាក់/ខែ។ លើសពីនេះ នៅពីធីបុណ្យនានា រោងចក្រមានកាដូជូនបុគ្គលិក។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ រោងចក្ររំពឹងថានឹងផ្តល់ប្រាក់រង្វាន់ជាង ៣០ លានដុង/ម្នាក់។

យើងបានដឹងថាជាមធ្យមប្រាក់ចំណូលប្រចាំឆ្នាំរបស់រោងចក្រពីផលិតកម្មសេដ្ឋកិច្ចមានចំនួនពី ៤០ ទៅ ៥០% ។ ផលិតផលជាច្រើនមានការប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងនាំចេញ។ ក្នុងចំណោមនោះ ផលិតផលមេកានិកបម្រើការបង្ការ និងពន្លត់អគ្គីភ័យបានឈានដល់ទីផ្សារកូរ៉េខាងត្បូង និងអឺរ៉ុប។ ផលិតផលមេកានិចត្រូវបាននាំចេញទៅកាន់ទីផ្សារ៖ ដាណឺម៉ាក អាមេរិក...; គ្រឿងផ្ទុះឧស្សាហកម្មសម្រាប់ការបំបែកថ្ម ការជីកយករ៉ែ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នាំចេញទៅប្រទេសឥណ្ឌូនេស៊ី ឡាវ អូស្ត្រាលី...

ជាមួយនឹងសមិទ្ធិផលខាងលើនៅឆ្នាំ ២០២៣ រោងចក្រ Z131 នឹងក្លាយជាអង្គភាពតែមួយគត់នៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិដែលមានកិត្តិយស ទទួលបានទង់ប្រឡងប្រណាំងរបស់រដ្ឋាភិបាល។ សម្រាប់រយៈពេលពីរឆ្នាំជាប់ៗគ្នាគឺឆ្នាំ ២០២៣ និង ២០២៤ រោងចក្របានទទួលកតិ្តនាមជា "សហគ្រាគំរូល្អសម្រាប់កម្មករ" ពីសហព័ន្ធការងារវៀតណាម និងសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI)។

បកប្រែដោយ Duy Hoan