លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបអនុប្រធានសភាតំណាងរាស្រ្តបេឡារុស
កប.អនឡាញ - លោក Ipatau Vadzim អនុប្រធានសភាតំណាងនៃសាធារណរដ្ឋបេឡារុស សង្ឃឹមថា ប្រទេសទាំងពីរនឹងជំរុញការផ្លាស់ប្តូរប្រជាជន និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងវប្បធម៌។
នារសៀលថ្ងៃទី ២៩ មេសា នៅវិមានឯករាជ្យ ទីក្រុងហូជីមិញ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួប លោក Ipatau Vadzim អនុប្រធានសភាតំណាងរាស្រ្ដនៃសាធារណរដ្ឋបេឡារុស ក្នុងឱកាសអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ / ថ្ងៃទី ៣០ មេសា ឆ្នាំ 2025)។ ក្នុងឱកាសនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងទាញយកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយបេឡារុស្សក្នុងវិស័យផលិតកម្ម ផលិតគ្រឿងម៉ាស៊ីន និងឧស្សាហកម្មថាមពលស្អាត។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបអនុប្រធានសភាតំណាងរាស្រ្តបេឡារុស |
លោក Ipatau Vadzim អនុប្រធានសភាតំណាងនៃសាធារណរដ្ឋបេឡារុស សង្ឃឹមថា ប្រទេសទាំងពីរនឹងជំរុញការផ្លាស់ប្តូរប្រជាជន និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងវប្បធម៌ រួមទាំងជំរុញការបើកជើងហោះហើរត្រង់ពីវៀតណាមទៅបេឡារុស្ស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីការអភិវឌ្ឍរបស់ប្រជាជននៃប្រទេសទាំងពីរ។ លោក Ipatau Vadzim អនុប្រធានសភាតំណាងប្រទេសបេឡារុស បានស្នើថា ប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងវិស័យបញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល និងវិស័យសក្តានុពលថ្មីៗជាច្រើន ដែលបេឡារុស្សមានឧត្តមភាព។ ប្រទេសទាំងពីរត្រូវពង្រីកទីផ្សារទំនិញបន្ថែមទៀតជាមួយអាស៊ាន និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។
ទាក់ទិននឹងទំនាក់ទំនងសភា ភាគីទាំងពីរបានឯកភាពបន្តជំរុញការជួបប្រជុំផ្ទាល់ និងតាមប្រព័ន្ធវីដេអូ បង្កើតកម្មវិធីសហប្រតិបត្តិការជាក់លាក់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពសភា។ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា និងជំរុញការផ្លាស់ប្តូររវាងក្រុមសមាជិកមិត្តភាព។ រដ្ឋសភាវៀតណាម និងសភាបេឡារុស្សគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគីដូចជាសហភាពអន្តរសភា (IPU)។
បកប្រែដោយ Duy Hoan