ភ្ញៀវអន្តរជាតិដែលចូលរួមក្នុងពិធីបើករួមមានលោក Anura Kumara Dissanayaka ប្រធានាធិបតីស្រីលង្កា លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីកម្ពុជា រួមនិងឯកអគ្គរដ្ឋទូតមកពីប្រទេសមួយចំនួន និងប្រតិភូជាង ២,៧០០ នាក់មកពី ៨៥ ប្រទេស និងដែនដី។

ប្រធានបទនៃបុណ្យវិសាខបូជាឆ្នាំនេះគឺ “សាមគ្គីភាព និងមេត្តាធម៌សម្រាប់សេចក្តីថ្លៃថ្នូររបស់មនុស្សលោក៖ ប្រាជ្ញាព្រះពុទ្ធសាសនាដើម្បីសន្តិភាពពិភពលោក និងការអភិវឌ្ឍប្រកបដោយចីរភាព”។ នេះក៏ជាសារមួយមានអត្ថន័យមនុស្សធម៌ដ៏ជ្រាលជ្រៅដែលសហគមន៍ពុទ្ធសាសនាចង់ផ្តាំផ្ញើទៅកាន់ពិភពលោកទាំងមូល។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋថ្លែងសុន្ទរកថាក្នុងពិធី

បន្ទាប់ពីកម្មវិធីបើក គណៈប្រតិភូដែលចូលរួមក្នុងពិធីបុណ្យក៏បានស្តាប់សារលិខិតរបស់វិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០២៥ ដោយ​បានអំពាវនាវដល់ពុទ្ធសាសនិកគ្រប់រូបទាំងមូលគប្បីតែឧស្សាហ៍ព្យាយាម បង្រួបបង្រួម មានមេត្តាចិត្តធម៌  រីកសាយភាយសេចក្តីស្រឡាញ់ដល់សត្វលោកទាំងអស់...។

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម ថ្លែងសុន្ទរកថាក្នុងពិធីបើកនេះ លោក Luong Cuong ប្រធានរដ្ឋបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រមុខរដ្ឋ ថ្នាក់ដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ និងឥស្សរជនជាច្រើនតំណាងឱ្យព្រះពុទ្ធសាសនាជុំវិញពិភពលោក រួមជាមួយនឹងគណៈប្រតិភូជនរួមជាតិ ព្រះសង្ឃ ដូនជី និងពុទ្ធសាសនិកជនវៀតណាមទាំងក្នុង និងក្រៅប្រទេស។ លោកប្រធានរដ្ឋបានបញ្ជាក់ថា នេះជាការបង្ហាញយ៉ាងរស់រវើកពីស្មារតីនៃសាមគ្គីភាព ក្តីមេត្តាធម៌ និងក្តីសុខដុមរមនា។

លោកប្រធានរដ្ឋបានអះអាងថា ពិធីបុណ្យវិសាខបូជា គឺជាព្រឹត្តិការណ៍សាសនាអន្តរជាតិដ៏ធំមួយ ដែលមានសារៈសំខាន់សម្រាប់ពុទ្ធសាសនិកជន និងប្រជាជនដែលមានជំនឿចំពោះព្រះពុទ្ធសាសនាជុំវិញពិភពលោក រួមទាំងព្រះសង្ឃ ប្រទេស និងប្រជាជនវៀតណាមផងដែរ។

លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ “សាមគ្គីភាព និងក្តីមេត្តាធម៌ដើម្បីសេចក្តីថ្លៃថ្នូររបស់មនុស្ស៖ ប្រាជ្ញាព្រះពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោក និងការអភិវឌ្ឍប្រកបដោយចីរភាព” ដោយសង្កត់ធ្ងន់ថា នេះគឺជាសារមួយដែលមានសារៈសំខាន់យ៉ាងជ្រាលជ្រៅនៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាជម្លោះ វិសមភាព ការប្រែប្រួលអាកាសធាតុ និងវិបត្តិសីលធម៌សង្គម។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ និងប្រតិភូអញ្ជើញចូលរួមពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥

ដោយបញ្ជាក់ថា វៀតណាមជាប្រទេសដែលមានប្រពៃណីព្រះពុទ្ធសាសនាតាំងពីយូរណាស់មកហើយ ភ្ជាប់យ៉ាងស៊ីជម្រៅជាមួយប្រវត្តិសាស្ត្រកសាង និងការពារប្រទេស លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជាង ២០០០ ឆ្នាំកន្លងមកនេះ ព្រះពុទ្ធសាសនាបានក្លាយជាផ្នែកមិនអាចកាត់ផ្តាច់បាននៃជីវិតវប្បធម៌ និងស្មារតីរបស់ប្រជាជនវៀតណាម។ ឆ្លងកាត់ការលិចអណ្តែតនៃប្រវត្តិសាស្ត្រជាច្រើន ព្រះពុទ្ធសាសនាវៀតណាមតែងតែលើកតម្កើងស្មារតី “ការពារប្រទេស និងនាំមកនូវសន្តិភាពជូនប្រជាជន” ហើយព្រះធម៌តែងតែអមដំណើរប្រទេសជាតិជានិច្ច។ គុណតម្លៃដូចជាក្តីស្នេហាជាតិ ការអត់ឱនចិត្តទូលាយរបស់ព្រះពុទ្ធសាសនាបានជ្រាបចូលយ៉ាងជ្រៅទៅក្នុងដួងចិត្តរបស់ប្រជាជនវៀតណាម ហើយបានរួមចំណែកលើកស្ទួយអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិវៀតណាម។

ក្នុងបរិបទដែលពិភពលោកនៅតែប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន លោកប្រធានរដ្ឋបានវាយតម្លៃថា ប្រធានបទនៃពិធីបុណ្យវិសាខបូជាឆ្នាំនេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អង្គការសហប្រជាជាតិសម្រាប់សកម្មភាពសង្គមទូលំទូលាយ ដើម្បីពិភពលោកនៃសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លើកតម្កើងស្មារតីនៃការអធ្យាស្រ័យ ភាពសុខដុមរមនា មេត្តាធម៌ និងសេចក្តីសប្បុរស ដែលព្រះពុទ្ធទ្រង់ប្រោសប្រទាន ដើម្បីរួមគ្នាកសាងពិភពលោក “សន្តិភាព និងសុភមង្គល”។ ម្យ៉ាងវិញទៀត ប្រធានបទនៃពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ ក៏ឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នា និងចក្ខុវិស័យនៃសម័យកាល ដែលនៅពេលភ្ជាប់តម្លៃព្រះពុទ្ធសាសនា ជាមួយនឹងគំនិតផ្តួចផ្តើមជាសកល ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ សារៈសំខាន់នៃការប្រារព្ធពិធីឆ្នាំនេះ នៅទីក្រុងហូជីមិញកាន់តែស៊ីជម្រៅ បន្ទាប់ពីវៀតណាមបានប្រារព្ធខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ ដែលជានិមិត្តរូបដ៏រស់រវើកនៃសេចក្តីប្រាថ្នាសន្តិភាព ភាពសុខដុមរមនា និងដំណើររបស់ប្រជាជនវៀតណាមជំនះការត្រូវកាត់ផ្តាច់ពីគ្នា និងការចងគំនុំឆ្ពោះទៅរកអនាគតនៃសាមគ្គីភាព ភាពល្អ និងសុខដុមរមនា។

ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ លោកប្រធានរដ្ឋជឿជាក់ថា ពិធីបុណ្យវិសាខបូជា អង្គការសហប្រជាជាតិឆ្នាំ២០២៥ នឹងទទួលបានជោគជ័យយ៉ាងធំធេង។ ប្រតិភូនឹងចែករំលែកបទពិសោធន៍ដ៏មានប្រយោជន៍ជាច្រើន រួមចំណែកយ៉ាងសកម្មចំពោះខ្លឹមសារប្រធានបទនៃការប្រារព្ធពិធី។ ទន្ទឹមនឹងនោះ ត្រូវមានបទពិសោធន៍ជាក់ស្តែង ដើម្បីយល់កាន់តែច្បាស់អំពីប្រទេស និងប្រជាជនវៀតណាម។ ក៏ដូចជាតាមរយៈប្រាជ្ញាព្រះពុទ្ធសាសនា ដើម្បីកសាងអនាគតប្រកបដោយសន្តិភាព មនុស្សធម៌ និងនិរន្តរភាពសម្រាប់ពិភពលោក។

បកប្រែដោយ Minh Trung