ក្នុងស្មារតីយ៉ាងសកម្ម និងម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព វៀតណាមកំពុង ហើយនឹងរួមចំណែកជាក់ស្តែងក្នុងរាល់យន្តការ អង្គការ និងវេទិកាពហុភាគី ដោយហេតុនោះ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម

ទន្ទឹមនឹងការចូលរួមយ៉ាងសកម្មក្នុងយន្តការពហុភាគីដូចជា អង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង ៧ (G7) បូក ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) បូក អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច (OECD) ជាដើម វៀតណាមបានក្លាយជាប្រទេសដៃគូនៃក្រុមសេដ្ឋកិច្ចទើបលេចចេញជួរមុខនៅលើពិភពលោក (BRICS) ដោយមានគោលបំណងចង់ខិតខំប្រឹងប្រែងរួមចំណែក លើកកំពស់សម្លេង និងតួនាទីនៃប្រទេសកំពុងអភិវឌ្ឍន៍ ជំរុញសាមគ្គីភាពអន្តរជាតិ

ពហុភាគីនិយមបរិយាបន្ន និងទូលំទូលាយ ក្នុងស្មារតីគោរពច្បាប់អន្តរជាតិ។ ប្រការនេះក៏បានអះអាងនូវគោលនយោបាយការបរទេសជាប់លាប់របស់វៀតណាមគឺឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មទំនាក់ទំនងបរទេស ក្នុងនាមជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម មានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ៕

បកប្រែដោយ Huyen Trang