ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៣ ខែមិថុនា គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Phan Dinh Trac ប្រធានគណៈកិច្ចការផ្ទៃក្នុងមជ្ឈិមបក្ស អនុប្រធានប្រចាំការគណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីការប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ និងអវិជ្ជមាន និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការដឹកនាំមជ្ឈិមសម្រាប់កំណែទម្រង់ប្រព័ន្ធតុលាការ បានទៅបំពេញទស្សនកិច្ច និងធ្វើការនៅប្រទេសហុងគ្រី។

leftcenterrightdel
គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានទៅទស្សនាអគារសភាហុងគ្រី។ រូបថត៖ Phuong Hoa/VNA

គណៈប្រតិភូបានជួបប្រជុំ និងផ្លាស់ប្តូរជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំគណបក្សកាន់អំណាច គណបក្សនយោបាយ ថ្នាក់ដឹកនាំរដ្ឋសភា ក្រសួង  និងស្ថាប័នតុលាការនៃប្រទេសហុងគ្រី។

ក្នុងជំនួបទាំងនេះ ភាគីហុងគ្រីបានអះអាងថា ក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកើត ហុងគ្រីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ ជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូដ៏ស្មោះត្រង់ និងគួរឱ្យទុកចិត្ត ដែលជាដៃគូយុទ្ធសាស្ត្រសំខាន់បំផុតនៅអាស៊ីអាគ្នេយ៍ ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានក្នុងពិភពលោក និងតំបន់ដូចបច្ចុប្បន្ន។

leftcenterrightdel
លោក Phan Dinh Trac បានជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍វៀតណាមប្រចាំនៅហុងគ្រី។ រូបថត៖ Phuong Hoa/VNA

រីឯខ្លួនវិញ លោក Phan Dinh Trac បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងប្រពៃណីជាមួយហុងគ្រី។ ទន្ទឹមនឹងនោះ លោកបានវាយតម្លៃថា ភាគីទាំងពីរនៅតែមានឱកាស និងសក្ដានុពលជាច្រើនដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដោយខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ២ ពាន់លានដុល្លារនាពេលខាងមុខ (កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងហុងគ្រីសម្រេចបាន ៩៣២ លានដុល្លារអាមេរិក)។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី គណៈប្រតិភូក៏បានដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញនៅទីក្រុង Zalaegerszeg និងបានទៅទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅហុងគ្រីផងដែរ។

បកប្រែដោយ Duy Hoan