leftcenterrightdel
ក្រុមបាល់ទះនារីវៀតណាម ឈានចូលវគ្គផ្តាច់ព្រ័ត្រ AVC Nations Cup 2025

ជាមួយនឹងក្រុមខ្លាំងបំផុតរួមមានកីឡាការិនី Thanh Thuy, Bich Tuyen, Khanh Dang... ក្រុមវៀតណាមបានឈ្នះយ៉ាងងាយស្រួលក្នុងសិតទី ១ ជាមួយនឹងពិន្ទុ ២៥-១៥។ ក្នុងសិតទី២ ក្រុមកាហ្សាក់ស្ថានបានលេងយ៉ាងខ្លាំងដោយយកឈ្នះវិញក្នុងពិន្ទុ ២៥-១៩។ ប៉ុន្តែជាមួយនឹងជំនាញ សមត្ថភាពល្អប្រសើរជាង ក្រុមបាល់ទះនារីវៀតណាមបានឈ្នះសិតទី ៣ និងទី ៤ ជាមួយនឹងពិន្ទុ ២៥-៧, ២៥-១៦ ដូច្នេះហើយបានយកឈ្នះក្នុងលទ្ធផល ៣-១ ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

នេះជាលើកទីបីជាប់ៗគ្នាដែលក្រុមបាល់ទះនារីវៀតណាមបានឈានចូលវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AVC Nations Cup (ពីមុនហៅថា AVC Challenge Cup)។

បកប្រែដោយ Duy Hoan