វៀតណាមឈ្នះមេដាយ១៨គ្រឿងក្នុងការប្រកួតជើងឯកមុយថៃយុវជនពិភពលោក
កប.អនឡាញ - ក្រុមមុយថៃយុវជនវៀតណាមដណ្តើមបានមេដាយមាសចំនួន៤ មេដាយប្រាក់៨ និងមេដាយសំរឹទ្ធចំនួន៦
បន្ទាប់ពីការប្រកួតអស់រយៈពេល ១០ ថ្ងៃ ការប្រកួតជើងឯកមុយថៃយុវជនពិភពលោក ឆ្នាំ ២០២៥ បានបញ្ចប់នៅថ្ងៃទី ២០ ខែកញ្ញា នៅប្រទេសអារ៉ាប់រួម។ ការប្រកួតនេះបានប្រមូលផ្តុំកីឡាករ កីឡាការិនី ចំនួន ១២០០ នាក់មកពី ៨២ ប្រទេស និងតំបន់ដែនដី។ ក្រុមមុយថៃយុវជនវៀតណាមដណ្តើមបានមេដាយមាសចំនួន៤ មេដាយប្រាក់៨ និងមេដាយសំរឹទ្ធចំនួន៦។
បកប្រែដោយ Duy Hoan