វៀតណាមជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតកីឡាបញ្ចសីលាជើងឯកអាស៊ីឆ្នាំ២០២៥
កប.អនឡាញ - នាល្ងាចថ្ងៃទី៣០ ខែកក្កដា ពិធីបិទការប្រកួតកីឡាបញ្ចសីលាជើងឯកអាស៊ីលើកទី៩ ឆ្នាំ២០២៥ បានប្រព្រឹត្តទៅនៅខេត្ត Ha Tinh វៀតណាម។
ការប្រកួតថ្នាក់ទ្វីបនេះត្រូវបានរៀបចំដោយសហព័ន្ធកីឡាបញ្ចសីលាពិភពលោក (PERSILAT) នាយកដ្ឋានកីឡាវៀតណាម និងគណៈកម្មាធិការប្រជាជនខេត្ត Ha Tinh។ ការប្រកួតនេះមានការចូលរួមពីអត្តពលិកជិត ៤០០ នាក់មកពីប្រទេសចំនួន១០៖ វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន ឡាវ ឥណ្ឌា អ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថាន។
    |
 |
តំណាងគណៈកម្មការរៀបចំប្រគល់មេដាយជូនដល់កីឡាករ កីឡាការិនី |
ក្នុងពិធីបិទ លោក Duong Tat Thang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Tinh បានសង្កត់ធ្ងន់ថា ការប្រកួតមិនត្រឹមតែជាឱកាសសម្រាប់អត្តពលិកកីឡាបញ្ចសីលាប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីពង្រឹងចំណងមិត្តភាព និងបង្កើនការផ្លាស់ប្តូរវប្បធម៌ និងកីឡារវាងបណ្ដាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោកទៀតផង។
បន្ទាប់ពីការប្រកួតដ៏រំភើបក្នុងរយៈពេល ៦ ថ្ងៃ ក្រុមកីឡាបញ្ចសីលាវៀតណាមបានឈរនៅចំណាត់ថ្នាក់លេខ១ ដោយទទួលបានមេដាយសរុបចំនួន ២៨ គ្រឿង ដែលក្នុងនោះមេដាយមាសចំនួន ១៧ គ្រឿង មេដាយប្រាក់ចំនួន ៤ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៧ គ្រឿង។
ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមប្រតិភូម៉ាឡេស៊ីដែលទទួលបានមេដាយចំនួន ១៤ គ្រឿង និងក្រុមឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ៣ ដោយទទួលបានមេដាយចំនួន ៩ គ្រឿង៕
បកប្រែដោយ Thanh Cong