នារសៀលថ្ងៃទី ១៣ មិថុនា នៅរដ្ឋធានី Tegucigalpa នៃប្រទេសហុងឌូរ៉ាស លោក Nguyen Van Hai  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិក និងហុងឌូរ៉ាស បានប្រគល់សារតាំងរបស់ប្រធានរដ្ឋ Luong Cuong ជូនលោកស្រី  Xiomara Castro ប្រធានាធិបតីហុងឌូរ៉ាស។

leftcenterrightdel
លោក Nguyen Van Hai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិក បានប្រគល់សាតាំងរបស់ប្រធានាធិបតី Luong Cuong ជូន លោកស្រី Xiomara Castro ប្រធានាធិបតីហុងឌូរ៉ាស (រូបថត៖ VNA)

មានប្រសាសន៍ក្នុងពិធីទទួលលោកឯកអគ្គរដ្ឋទូត Nguyen Van Hai លោកស្រី Xiomara Castro ប្រធានាធិបតីហុងឌូរ៉ាស  បានអបអរសាទរចំពោះឯកអគ្គរដ្ឋទូតដែលបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅហុងឌូរ៉ាស ហើយបានជូនពរឯកអគ្គរដ្ឋទូតបំពេញល្អតួនាទីរបស់ខ្លួនយ៉ាងល្អប្រសើរ រួមចំណែកនាំទំនាក់ទំនងវៀតណាម - ហុងឌូរ៉ាសឡើងកម្រិតកំពស់ថ្មី។ លោកស្រីប្រធានាធិបតីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nguyen Van Hai បានអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ក្នុងការជំរុញទំនាក់ទំនងឥតឈប់ឈរជាមួយហុងឌូរ៉ាសលើសសរស្តម្ភចំនួនបី រួមមានការទូតបក្ស ការទូតរដ្ឋ និងការទូតរវាងប្រជាជននិងប្រជាជន។ តាមលោកឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីសក្កិសមទំនាក់ទំនងនយោបាយល្អដែលមានស្រាប់៕

បកប្រែដោយ Duy Hoan