នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) ព្រមទាំងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុប និងស៊ុយអែត - អាស៊ាន រួមចំណែកដោះស្រាយបញ្ហាប្រឈមសកល។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Ulf Kristersson នាយករដ្ឋមន្ត្រីស៊ុយអែត

ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានអះអាងថា នឹងបន្តសម្របសម្រួលការទទួលបានទំនិញពីប្រទេសនីមួយៗទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដោយហេតុនោះអាចចូលទៅកាន់ទីផ្សារ EU និងអាស៊ាន និងខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៣ ពាន់លានដុល្លារនាពេលខាងមុខ។

ក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌-កីឡា-ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន ភាគីទាំងពីរបានអះអាងថានឹងបង្កើនការចែករំលែកបទពិសោធន៍ក្នុងការកសាង និងបំពេញគោលនយោបាយវប្បធម៌  លើកកំពស់ការផ្សព្វផ្សាយទេសចរណ៍ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការទាក់ទាញភ្ញៀវទេសចរទៅកាន់ប្រទេសនីមួយៗ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានជួបពិភាក្សាការងារជាមួយ លោក Ulf Kristersson នាយករដ្ឋមន្ត្រីស៊ុយអែត

ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាដូចគ្នា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និង លោក Ulf Kristersson នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើទស្សនៈដែលគាំទ្រដំណោះស្រាយសន្តិភាពយូរអង្វែងចំពោះជម្លោះដោយឈរលើមូលដ្ឋានគោរពគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) រួមចំណែកធានាសន្តិភាព ស្ថិរភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់សំខាន់នេះសម្រាប់ពាណិជ្ជកម្មអន្តរជាតិ។

បកប្រែដោយ Duy Hoan