អ្នកយកព័ត៌មាន ៖ តើលោករដ្ឋមន្ត្រីអាចចែករំលែកលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៅសាធារណរដ្ឋអេស្តូនី និងព្រះរាជាណាចក្រស៊ុយអែត អញ្ជើញចូលរួមសន្និសីទ UNOC 3 និងធ្វើសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋបារាំងបានទេ?

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ៖ ដំណើរទស្សនកិច្ចទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយហេតុនេះបង្កើនទំនុកចិត្តផ្នែកនយោបាយ។ នេះជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំងចាប់តាំងពីប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (ខែតុលា ឆ្នាំ ២០២៤) ហើយនេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសស៊ុយអែតក្នុងរយៈពេល ៦ ឆ្នាំរបស់នាយករដ្ឋមន្ត្រីវៀតណាម ហើយក៏ជាលើកដំបូងដែលមេដឹកនាំស្នូលរបស់វៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេស Estonia ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩២ ។ ប្រការនេះសឲ្យឃើញអំពីការប្តេជ្ញាចិត្ត និងការរំពឹងទុករបស់វៀតណាមក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសបារាំង និងភាពជាដៃគូមិត្តភាពប្រពៃណី មានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយស៊ុយអែត និងអេស្តូនី។ បណ្ដាប្រទេសវាយតំលៃខ្ពស់ចំពោះតួនាទី និងកិត្យានុភាពរបស់វៀតណាម យកចិត្តទុកដាក់ និងមានបំណងចង់រក្សាសន្ទុះនៃទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ពង្រឹង និងធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយវៀតណាម។ តាមរយៈទំនាក់ទំនងទាំងនេះ យើងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសហភាពអឺរ៉ុប (EU) និងលើកកម្ពស់តួនាទីជាស្ពានតភ្ជាប់រវាងបណ្តាប្រទេសសហភាពអឺរ៉ុប និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស (រូបថត៖ xaydungchinhsach.chinhphu.vn)

ដំណើរទស្សនកិច្ចការងារបាននាំមកនូវភាពរស់រវើកថ្មីដល់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការប្រពៃណី។ ទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនលើវិស័យការពារជាតិ សន្តិសុខ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ កីឡា ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ... ក៏ត្រូវបានភាគីទាំងពីរបានឯកភាពគ្នាយ៉ាងខ្លាំងផងដែរ។

ដំណើរទស្សនកិច្ចនេះបានបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យថ្មី ដែលបណ្តាប្រទេសដៃគូមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ។ តាមរយៈដំណើរទស្សនកិច្ចនេះ វៀតណាម និងស៊ុយអែតបានក្លាយជាដៃគូឧស្សាហកម្មយុទ្ធសាស្ត្រក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ បារាំង និងអេស្តូនី បានអះអាងពីការត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការធ្វើបរិវត្តកម្មឌីជីថល ការច្នៃប្រឌិត ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរាងជារង្វង់ ... តាមរយៈការចែករំលែកបទពិសោធន៍ ការអនុវត្តល្អ និងដំណោះស្រាយបច្ចេកវិទ្យានាពេលខាងមុខ។

យើងក៏បានបង្កើតភាពលេចធ្លោសំខាន់ៗតាមរយៈការចូលរួមនៅក្នុងសន្និសិទ UNOC 3 ដោយការរួមចំណែកយ៉ាងសកម្មក្នុងសន្និសីទ ជាមួយការដែលលោកនាយករដ្ឋមន្ត្រីអញ្ជើញជាសហប្រធានកិច្ចប្រជុំកំពូលស្តីពីតំបន់ដីសណ្ត និងតំណាងឲ្យប្រទេសសមាជិកអាស៊ានទាំង ១០ ថ្លែងសុន្ទរកាថានៅក្នុងសន្និសីទ UNOC 3។

ជាចុងក្រោយ ក្នុងរាល់សកម្មភាពការងាររបស់នាយករដ្ឋមន្ត្រីវៀតណាម និងប្រទេសដទៃទៀតបានឈានដល់ការយល់ដឹងរួមអំពីសារៈសំខាន់នៃការរក្សាបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់នីមួយៗ ក៏ដូចជាការដោះស្រាយជម្លោះដោយមធ្យោបាយដោយសន្តិវិធី ឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ នេះក៏បង្ហាញពីចំណាប់អារម្មណ៍ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសផ្សេងៗជាមួយវៀតណាមក្នុងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយឈរលើមូលដ្ឋាននៃការប្រកាន់ខ្ជាប់ និងគោរពតាមច្បាប់អន្តរជាតិ ដោយហេតុនេះការរួមដៃគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។

អ្នកយកព័ត៌មាន៖ តើវៀតណាម និងប្រទេសដៃគូត្រូវធ្វើអ្វីខ្លះ ដើម្បីសម្រេចបានលទ្ធផលទាំងនេះ?

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ៖ ជាមួយនឹងសកម្មភាពចំនួន ៨៤ អាចបញ្ជាក់បានថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន អាស្រ័យហេតុនេះផ្លាស់ប្តូរ និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីវៀតណាម និងប្រទេសកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍របស់ភាគីនិមួយៗ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

នាពេលខាងមុខ ដោយផ្អែកលើការយល់ឃើញ និងទិសដៅរួមនោះ កិច្ចព្រមព្រៀងសហប្រតិបត្តិកាដែលរសម្រេចបានក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គ្រប់កម្រិត គ្រប់វិស័យ និងមូលដ្ឋាននានារបស់វៀតណាមនឹងសហការយ៉ាងសកម្ម និងជិតស្និទ្ធជាមួយប្រទេសជាដៃគូ ដើម្បីអនុវត្តភារកិច្ចក្នុងទិដ្ឋភាពសំខាន់ៗចំនួនបួន។ ទី១ ជំរុញទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគណៈប្រតិភូគ្រប់ជាន់ថ្នាក់យ៉ាងទូលំទូលាយ តាមរយៈបណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងការផ្លាស់ប្តូរប្រជាជន។ ទីពីរ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅ វិធានការ យន្តការ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ ទីបី វៀតណាមនិងប្រទេសជាដៃគូនឹងសិក្សានិងពិភាក្សាជាបន្ទាន់ដើម្បីពង្រីកគម្រោងសហប្រតិបត្តិការដែលមានស្រាប់ក្នុងវិស័យប្រពៃណីដូចជា ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ វប្បធម៌ ទេសចរណ៍ជាដើម។ ទី៤ ដោយមានការសន្យាជាស្ម័គ្រចិត្តចំនួន ១៥ លើបញ្ហាទាក់ទងនឹងអភិបាលកិច្ចសមុទ្រ ដូចជាការជំរុញការអនុវត្តអនុសញ្ញាស្តីពីច្បាប់សមុទ្រ និងឯកសារពាក់ព័ន្ធ ... វៀតណាមត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការសន្យាទាំងនេះ ដោយផ្តោតលើការសម្របសម្រួលជាមួយដៃគូដើម្បីសម្រេចបាន SDG ១៤ និងធានាថាសមុទ្រតែងតែជាលំហនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការ។

ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀង និងការសន្យាទាំងឡាយនឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្ត នៅពេលដែលក្រសួង ស្ថាប័ន សាខា មូលដ្ឋាន និងសហគ្រាសប្តេជ្ញាអនុវត្តតាមស្មារតីនថា"អ្វីដែលនិយាយគឺធ្វើ អ្វីដែលបានសន្យាគឺត្រូវធ្វើតែម្តង"។

អ្នកយកព័ត៌មាន៖ សូមអរគុណ

បកប្រែដោយ Duy Hoan