ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក Luong Cuong ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា កិច្ចសន្ទនាតាមទូរស័ព្ទលើកនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់កូរ៉េខាងត្បូង ចំពោះទំនាក់ទំនងជាមួយវៀតណាម។ លោក Luong Cuong ប្រធានរដ្ឋ បានអះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។ លោក Luong Cuong ប្រធានរដ្ឋ បានសម្តែងនូវបំណងចង់ធ្វើការយ៉ាងជិតស្និទ្ធរួមជាមួយលោក Lee Jae Myung ប្រធានាធិបតី ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង បន្តអភិវឌ្ឍប្រកបដោយជាក់ស្តែង ប្រសិទ្ធភាព គ្រប់ជ្រុងជ្រោយ និងយូរអង្វែងនាពេលខាងមុខ។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង

រីឯលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង បានអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូង ជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់ ព្រមទាំងសម្តែងនូវគោលបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែអភិវឌ្ឍថែមទៀត។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពទិសដៅសំខាន់ៗ ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមមាន ការបន្តរក្សា និងជំរុញការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តសកម្មភាពជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមពិភពលោកនាពេលបច្ចុប្បន្ន។ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងនាំកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ជាពិសេសឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ក្លាយជាសសរស្តម្ភសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang