លោក Luong Cuong ប្រធានរដ្ឋ មានសេចក្តីសោមនស្សរីករាយដោយបានឃើញថា ទំនាក់ទំនងវៀតណាម-EU បានអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងទូលំទូលាយលើវិស័យជាច្រើន បន្ទាប់ពី ៣៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៩០-២០២៥)។ លោក Luong Cuong ប្រធានរដ្ឋ ស្នើថា ភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីជម្រុញទំនាក់ទំនងវៀតណាម-EU ឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការស្មើភាព និងមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនទំនុកចិត្តនយោបាយ ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រីកយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព សហការដើម្បីដោះស្រាយឧបសគ្គ និងបង្កើនការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

តាងនាមឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិក EU លោក Julien Guerrier ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា ទំនាក់ទំនងទ្វេភាគីកំពុងអភិវឌ្ឍយ៉ាងវិជ្ជមាន ហើយនៅមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ ក្នុងបរិបទភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មសកលមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ឯកអគ្គរដ្ឋទូត និងភារធារីទាំងឡាយបានសម្តែងនូវគោលបំណងថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការ ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) និងបង្កើតលក្ខណៈងាយស្រួលសម្រាប់ការជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក។ ឯកអគ្គរដ្ឋទូត និងភារធារីទាំងឡាយ អះអាងថា EU ចង់ចូលរួមចំណែកក្នុងដំណើរការសមាហរណកម្ម និងអភិវឌ្ឍន៍របស់វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល កសិកម្ម ឱសថ យុត្តិធម៌ ពលកម្ម ការពារជាតិ សន្តិសុខ ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ដោយផ្តល់អាទិភាពដល់ការអនុវត្តទំនាក់ទំនងភាពជាដៃគូសម្រាប់ការធ្វើបរិវត្តកម្មថាមពលដោយយុត្តិធម៌ (JETP) គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅវៀតណាម។ល។ ចំពោះបញ្ហាសមុទ្រខាងកើត EU ប្តេជ្ញាគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) រួមចំណែកធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ ពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ ប្រតិភូ ជាមួយឯកអគ្គរដ្ឋទូត និងឯកអគ្គរដ្ឋទូតនៃប្រទេសសមាជិកសហភាពអឺរ៉ុប

លោក Luong Cuong ប្រធានរដ្ឋ សង្ឃឹមថា ឯកអគ្គរដ្ឋទូត និងភារធារីទាំងឡាយតែងតែជាស្ពានសំខាន់ រួមវិភាគទានថែមទៀតក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និង EU ជាមួយប្រទេសជាសមាជិកនាពេលខាងមុខ រួមចំណែកជម្រុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាម - EU ឡើងកម្រិតកំពស់ថ្មី៕

បកប្រែដោយ Thuy Anh