គណៈប្រតិភូបានចូលរួមក្នុងពិធីបើក ទស្សនាស្តង់ និងកន្លែងតាំងបង្ហាញផលិតផលរបស់សហគ្រាស និងសាជីវកម្មធំៗមួយចំនួននៅលើពិភពលោក និងមានជំនួបជាមួយដៃគូនានា។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc ចូលរួមពិព័រណ៍ និងវេទិកាការពារជាតិឥណ្ឌូនេស៊ី

ក្នុងជំនួបជាមួយលោកឧត្តមសេនីយ៍ទោ Derek Macaulay មេដឹកនាំកងទ័ពជើងគោកកាណាដា និងជានាយករងយុទ្ធនាការ នៃបញ្ជាការដ្ឋានភាគកណ្តាលអាមេរិក ភាគីទាំងពីរបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យយោធា និងការពារជាតិទ្វេភាគីវៀតណាម-កាណាដា ត្រូវបានអនុវត្តយ៉ាងសកម្មក្នុងរយៈពេលកន្លងមក ស្របតាមស្មារតីនៃឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា រួមទាំងក្នុងវិស័យបណ្តុះបណ្តាល និងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ដោយវាយតំលៃខ្ពស់ចំពោះជោគជ័យនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-កាណាដា លើកទី៣ នៅវៀតណាមក្នុងខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានស្នើឲ្យភាគីទាំងពីរសហការយ៉ាងសកម្មដើម្បីអនុវត្តយ៉ាងទូលំទូលាយនូវខ្លឹមសារដែលបានព្រមព្រៀងគ្នា។ លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc សង្ឃឹមថា កាណាដានឹងគាំទ្រការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការជំនះពុះពារផលវិបាកដោយសារសង្គ្រាម។

នៅក្នុងជំនួបពិភាក្សាការងារជាមួយដៃគូនានា លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិនៃប្រទេសនានា និងអង្គភាពអាជីវកម្ម និងសាជីវកម្មដែលបានបញ្ជូនគណៈប្រតិភូមកចូលរួម និងតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤។ លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc សង្ឃឹមថា ក្រសួងការពារជាតិ កងទ័ព និងសហគ្រាសការពារជាតិនៃប្រទេសនានានឹងបន្តគាំទ្រ និងចូលរួមការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong