leftcenterrightdel
ទិដ្ឋភាពនៃពិធី

ថ្លែងមតិក្នុងពិធី លោកវរសេនីយ៍ឯក Nguyen Dinh Hien មេបញ្ជាការកងឯកភាពទ័ពជំនាញគីមី និងជាអគ្គនាយក NACCET បានឲ្យដឹងថា ក្នុងបរិបទសកលភាវូបនីយកម្ម និងបញ្ហាប្រឈមមិនប្រពៃណីកាន់តែកើនឡើង ជាពិសេសការកើនឡើងនៃឧប្បត្តិហេតុ CBRN នោះ ការបង្កើនសមត្ថភាពឆ្លើយតបជាតម្រូវការបន្ទាន់។ ឧបទ្ទវហេតុទាំងនេះមិនត្រឹមតែបណ្តាលឱ្យមានការខាតបង់យ៉ាងធំធេងលើអាយុជីវិតមនុស្ស បរិស្ថាន និងទ្រព្យសម្បត្តិប៉ុណ្ណោះទេ ថែមទាំងអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថិរភាពសង្គម និងសន្តិសុខជាតិផងដែរ។ ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំ វៀតណាមនៅតែមានផ្ទៃដីរាប់លានហិកតាដែលបំពុលដោយសារធាតុគីមីពុលឌីអុកស៊ីត ប្រជាជនជាង ៤.៨ លាននាក់ត្រូវបានរងផលប៉ះពាល់ដោយសារធាតុគីមីពុលឌីអុកស៊ីត ដែលត្រូវការគាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ។

leftcenterrightdel
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង NACCET និង DTRA 

NACCET មានមុខងារចម្បងគឺដឹកនាំ សម្របសម្រួល និងរៀបចំអនុវត្តភារកិច្ចនានាដើម្បីជំនះនូវផលវិបាកនៃសារធាតុគីមីពុលក្រោយសង្គ្រាម ព្រមទាំងចូលរួមដោះស្រាយ ជំនះ និងឆ្លើយតបទៅនឹងឧប្បត្តិហេតុ CBRN អនុវត្តសកម្មភាពសហប្រតិបត្តិការអន្តរជាតិ ហើយមានភារកិច្ចរៀបចំសកម្មភាពបង្កើនសមត្ថភាពនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ DTRA គឺជាស្ថាប័នទទួលបន្ទុកសម្រាប់ការកាត់បន្ថយ និងឆ្លើយតបទៅនឹងការគំរាមកំហែងនៃអាវុធប្រល័យលោក (WMD) និងហានិភ័យឧប្បត្តិហេតុ CBRN របស់សហរដ្ឋអាមេរិក ជាមួយនឹងបណ្តាញធ្វើការនៅទីតាំងជាច្រើនជុំវិញពិភពលោក។

ក្នុងរយៈពេលកន្លងមក NACCET និង DTRA បានសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងខ្លឹមសារជាច្រើន។ ពិធីចុះហត្ថលេខានេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងដំណើរការសហប្រតិបត្តិការបង្កើនសមត្ថភាពឆ្លើយតបឧប្បត្តិហេតុ CBRN រវាង NACCET និង DTRA។ ព្រឹត្តិការណ៍នេះក៏រួមចំណែកលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអាមេរិក និងជាព្រឹត្តិការណ៍សំខាន់ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-អាមេរិក (១៩៩៥-២០២៥)៕

បកប្រែដោយ Duy Hoan