លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា កិច្ចសន្ទនា Shangri-La គឺជាវេទិកាដ៏សំខាន់មួយដើម្បីពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលកំពុងលេចចេញ ជាកន្លែងសម្រាប់អ្នកបង្កើតគោលនយោបាយបង្ហាញទស្សនៈ និងបញ្ជាក់អំពីគោលនយោបាយការពារជាតិ និងសន្តិសុខរបស់ពួកគេ ដោយហេតុនេះរួមចំណែកដល់សន្តិភាព និងសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបពិភាក្សាជាមួយលោកបណ្ឌិត Bastian Giegerich

នេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំការពារជាតិ និងយោធានៃប្រទេសនានាមានជំនួបទ្វេភាគីនៅខាងក្រៅ ជួបជុំ ផ្លាស់ប្តូរ និងចែករំលែកទស្សនៈ ក៏ដូចជាជួបជាមួយដៃគូអាជីវកម្មផងដែរ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានឲ្យដឹងថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ចាប់តាំងពីកិច្ចសន្ទនា Shangri-La ត្រូវបានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ ២០០២ ក្រសួងការពារប្រទេសវៀតណាមបានចាត់បញ្ជូនគណៈប្រតិភូទៅចូលរួម និងថ្លែងសុន្ទរកថាសំខាន់ៗ ជាប្រចាំនៅសម័យប្រជុំពេញអង្គ។

រីឯលោកបណ្ឌិត Bastian Giegerich បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមយ៉ាងសកម្មរបស់វៀតណាមនៅឯកិច្ចសន្ទនា Shangri-La។ លោកបណ្ឌិត Bastian Giegerich បានសង្កត់ធ្ងន់ថា ប្រធានបទដែលបានពិភាក្សានៅក្នុងកិច្ចសន្ទនា Shangri-La លើកទី ២២ ឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៃតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន។ លោកបណ្ឌិត Bastian Giegerich បានវាយតំលៃខ្ពស់ចំពោះសុន្ទរកថារបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang ក្នុងសម័យប្រជុំពេញអង្គលើកទី ២ នៃកិច្ចសន្ទនា Shangri-La លើកទី ២២ ដោយបញ្ជាក់ថា សុន្ទរកថាបានបញ្ជាក់ពីតម្រូវការបន្ទាន់ដើម្បីធានាស្ថិរភាពក្នុងពិភពប្រកួតប្រជែង។

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា ក្រសួងការពារប្រទេសវៀតណាមនឹងស្វាគមន៍ថ្នាក់ដឹកនាំ និងអ្នកជំនាញ ស្រាវជ្រាវរបស់ IISS មកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីផ្លាស់ប្តូរទស្សនៈ ចែករំលែកបទពិសោធន៍ និងស្វែងរកកិច្ចសហប្រតិបត្តិការ និងស្រាវជ្រាវការសិក្សារវាង IISS និងទីភ្នាក់ងារស្រាវជ្រាវការពារជាតិរបស់វៀតណាម។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមនឹងបង្កើតលក្ខខណ្ឌសម្រាប់ស្ថាប័នស្រាវជ្រាវពាក់ព័ន្ធបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយ IISS និងចាត់បញ្ជូនគណៈប្រតិភូទៅចូលរួមសកម្មភាពរៀបចំដោយ IISS តាមការអញ្ជើញរបស់ IISS៕

បកប្រែដោយ Huyen Trang