ចូលរួមពិធីជូនដំណើរនៅកំពង់ផែក្រុងម៉ានីល មានលោកវរសេនីយ៍ឯក Jonathan Salvilla អតីតមេបញ្ជាការកងកម្លាំងប្រយុទ្ធតាមមាត់សមុទ្រ នៃកងនាវាចរហ្វីលីពីន និងលោកវរសេនីយ៍ឯក Luong Van Manh អនុព័ន្ធយោធាវៀតណាមប្រចាំប្រទេសហ្វីលីពីន។

leftcenterrightdel
នាវាលេខ 286 - Le Quy Don ចាកចេញពីកំពង់ផែម៉ានីល ប្រទេសហ្វីលីពីន

ថ្លែងមតិក្នុងពិធីជូនដំណើរ លោកវរសេនីយ៍ឯក Jonathan Salvilla បានអបអរសាទរគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាមដែលបានបំពេញទស្សនកិច្ច និងផ្លាស់ប្តូរនៅហ្វីលីពីនដោយជោគជ័យ។ លោកអះអាងថា សកម្មភាពរបស់គណៈប្រតិភូបានរួមចំណែកបង្កើនការយោគយល់គ្នារវាងកងកំលាំងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

តាងនាមឱ្យគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម លោកវរសេនីយ៍ឯក Nguyen Dinh Giang បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងអង្គភាពនានានៃកងទ័ពជើងទឹកហ្វីលីពីនដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គណៈប្រតិភូក្នុងអំឡុងពេលទស្សនកិច្ច និងផ្លាស់ប្តូរនៅទីក្រុងម៉ានីល។ លោកសង្ឃឹមថានឹងបន្តជំរុញសកម្មភាពផ្លាស់ប្តូរបន្ថែមទៀតរវាងវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម និងអង្គភាពនានានៃកងទ័ពជើងទឹកហ្វីលីពីននាពេលខាងមុខ។

បកប្រែដោយ Thanh Cong