វៀតណាមចូលរួមពិព័រណ៍ នាវាចរណ៍ និងលំហអាកាសអន្តរជាតិ Langkawi ឆ្នាំ ២០២៥
កប.អនឡាញ - ការតាំងពិព័រណ៍ នាវាចរណ៍ និងលំហអាកាសអន្តរជាតិ Langkawi ២០២៥ (LIMA 2025) នៅប្រទេសម៉ាឡេស៊ី បានចាប់ដំណើរការជាផ្លូវការហើយ និងដំណើរការយ៉ាងរលូននៅថ្ងៃដំបូង ថ្ងៃទី ២០ ខែឧសភា។
គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Pham Truong Son អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានចូលរួមកិច្ចប្រជុំ LIMA 2025 ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ឧសភា តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិម៉ាឡេស៊ី។
ក្នុងក្របខ័ណ្ឌ នៃពិព័រណ៍នេះ គណៈប្រតិភូបានចូលរួមពិធីបើក ទស្សនាស្តង់ និងកន្លែងតាំងបង្ហាញផលិតផលទាំងខាងក្នុង និងខាងក្រៅ របស់សហគ្រាសក្នុងវិស័យការពារជាតិឈានមុខគេជាច្រើននៅលើពិភពលោក។ គណៈប្រតិភូក៏បានជួបប្រជុំជាមួយតំណាងក្រសួងការពារជាតិ នៃសហគ្រាសនៃប្រទេសនានាផងដែរ។
    |
 |
លោកឧត្តមសេនីយ៍ឯក Pham Truong Son (ទីបីពីឆ្វេង) ប្រធានគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដែលចូលរួម LIMA 2025 ស្តាប់ការណែនាំអំពីឧទ្ធម្ភាគចក្ររបស់រុស្ស៊ីនៅឯពិព័រណ៍ រូបថត៖ VNA |
ក្នុងជំនួបទាំងនេះ លោកឧត្តមសេនីយ៍ទោ Pham Truong Son បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិនៃប្រទេសនានា និងសហគ្រាសក្នុងវិស័យការពារជាតិ ដែលបានបញ្ជូនគណៈប្រតិភូមកចូលរួម និងដាក់តាំងផលិតផលនៅពិព័រណ៌ការពារជាតិអន្តរជាតិវៀតណាមលើកទី ២ (ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤)។ ប្រធានគណៈប្រតិភូវៀតណាមក៏សង្ឃឹមថានឹងបន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ដៃគូនានានៅឯពិព័រណ៍នានានាពេលខាងមុខ។
ការដែលក្រសួងការពារប្រទេសវៀតណាមបានបញ្ជូនគណៈប្រតិភូទៅ LIMA 2025 គឺជាសកម្មភាពកិច្ចការបរទេសការពារជាតិដ៏មានអត្ថន័យ សំដៅអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយរបស់បក្ស រដ្ឋ លើការកសាង និងអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិវៀតណាមក្នុងទិសដៅម្ចាស់ការ ខ្លួនទីពឹងខ្លួន ផលិតផលលអាចប្រើទាំងក្នុងវិស័យយោធា និងស៊ីវិល និងទំនើប។
បកប្រែដោយ Duy Hoan