leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការ នៃ​កងទ័ពប្រជាជនវៀតណាម អញ្ជើញជាអធិបតីកិច្ចប្រជុំ

អនុវត្តភារកិច្ចរៀបចំកងកម្លាំងចូលរួមការដង្ហែក្បួនព្យុហយាត្រា ក្នុងពិធីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (A80) អគ្គសេនាធិការដ្ឋានបានដឹកនាំនាយកដ្ឋានហ្វឹកហ្វឺន-សាលា ឲ្យរៀបចំសេចក្តីព្រាងណែនាំអំពីការរៀបចំ និងហ្វឹកហាត់​កម្លាំងកងទ័ព និងកងជីវពលចូលរួមការដង្ហែក្បួនព្យុហយាត្រា ដោយអាស្រ័យលើមូលដ្ឋានគឺរក្សាកម្លាំងទាំងឡាយដែលបានចូលរួមដង្ហែក្បួនព្យុហយាត្រាអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ។

នៅក្នុងកិច្ចប្រជុំ ប្រតិភូបានពិភាក្សា និងឯកភាពលើខ្លឹមសារដូចជា៖ ការរៀបចំកម្លាំងចូលរួមការដង្ហែក្បួនព្យុហយាត្រា ឯកសណ្ឋាន សម្ភារៈបរិក្ខារ  កន្លែងប្រមូលផ្តុំ ផ្លូវសម្រាប់ដង្ហែក្បួនព្យុហយាត្រា ការរៀបចំទីតាំងហ្វឹកហាត់ និងផែនការដង្ហែក្បួនព្យុហយាត្រា...

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានស្នើឱ្យស្ថាប័ន និងអង្គភាពនានាយកចិត្តទុកដាក់អនុវត្តខ្លឹមសារការងារនីមួយៗដែលបានប្រគល់ជូន​ ឱ្យបានល្អ។ ជាពិសេស អគ្គនាយកដ្ឋានភស្តុភារ-បច្ចេកទេស  ធ្វើការត្រួតពិនិត្យលើគ្រប់ជ្រុងជ្រោយនៃកន្លែងហូបចុក និងសម្រាករបស់កងទ័ពក្នុងពេលហ្វឹកហាត់។ រាល់បញ្ហាដែលកើតឡើងត្រូវរាយការណ៍ទាន់ពេលវេលា​ជូនអគ្គសេនាធិការដ្ឋាន ក្រសួងការពារប្រទេស ដើម្បីដឹកនាំដោះស្រាយ។ អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិធ្វើការផលិតសម្ភារបរិក្ខារបច្ចេកទេស និងមធ្យោបាយ ដើម្បីធានាការបំរើបានល្អសម្រាប់ភារកិច្ចដង្ហែក្បួនព្យុហយាត្រា។ បញ្ជាការដ្ឋានរដ្ឋធានីហាណូយធ្វើការត្រួតពិនិត្យផ្លូវសម្រាប់ដង្ហែក្បួនព្យុហយា​ត្រា និងទីតាំងប្រមូលផ្តុំបន្ទាប់ពីដង្ហែក្បួនព្យុហយាត្រា ដើម្បីធានាភាពថាសមស្រប និងងាយស្រួល... លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia មានប្រសាសន៍ថា ក្នុងអំឡុងពេលអនុវត្តដង្ហែក្បួនព្យុហយាត្រាក្នុងអាកាសធាតុដ៏អាក្រក់ ដូច្នេះស្ថាប័ន និងអង្គភាពនានាត្រូវយកចិត្តទុកដាក់លើការកសាងផែនការហ្វឹកហាត់ប្រកបដោយភាពបត់បែន និងវិទ្យាសាស្ត្រ ដើម្បីសម្រេចបានប្រសិទ្ធភាព និងធានាបាននូវសុខភាពល្អសម្រាប់កងទ័ព៕

បកប្រែដោយ Duy Hoan