ដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងយល់អំពីនិន្នាការអភិវឌ្ឍន៍ផលិតផល បច្ចេកវិទ្យា និងវិធីសាស្រ្តថ្មីក្នុងវិស័យការពារជាតិលើពិភពលោក ដើម្បីផ្តល់យោបល់​ជូន​ថ្នាក់ដឹកនាំក្រសួងការពារប្រទេសស្ដីពីការដាក់ទិសដៅសម្រាប់កសាង និងអភិវឌ្ឍឧស្សាហកម្មការពារជាតិរបស់វៀតណាម។

leftcenterrightdel
គណៈប្រតិភូទស្សនាពិព័រណ៍

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ គណៈប្រតិភូបានចូលរួមពិធីបើក ហើយ​ទៅទស្សនាស្តង់ និងការតាំងបង្ហាញផលិតផលរបស់សហគ្រាស និងសាជីវកម្មការពារជាតិធំៗជាច្រើនដូចជា Airbus, Indra, MBDA, Navantia, General Dynamics... គណៈប្រតិភូបានស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗនៅក្នុងវិស័យអាវុធឆ្លាតវៃ ប្រព័ន្ធគ្មានមនុស្សបើក ឧបករណ៍សម្រាប់​ការបណ្តុះបណ្តាល សន្តិសុខតាមអ៊ីនធឺណិត បញ្ញាសិប្បនិម្មិត។ល។

គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមក៏បានជួបប្រជុំ និងផ្លាស់ប្តូរព័ត៌មានជាមួយដៃគូអន្តរជាតិមួយចំនួន តាមរយៈនោះពង្រីកកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ អភិវឌ្ឍ និងផ្ទេរបច្ចេកវិទ្យាដើម្បីបម្រើដល់ឧស្សាហកម្មការពារជាតិ។

FEINDEF 2025 មានការចូលរួមពីធុរកិច្ច អង្គការការពារជាតិ និងសន្តិសុខជាង ៦០០ មកពីប្រទេស និងដែនដីជាង៦៥ ដោយបង្ហាញផលិតផល និងបច្ចេកវិទ្យាទំនើបជាង ១០០០០ នៅក្នុងវិស័យការពារជាតិ សន្តិសុខ និងឧស្សាហកម្មផលិតផលិតផលដែលអាចប្រើប្រាស់បានទាំងវិស័យស៊ីវិលនិងយោធា។ ទន្ទឹមនឹងនោះ ពិព័រណ៍ក៏រៀបចំវេទិកានិងសិក្ខាសាលាអន្តរជាតិ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ និងការផ្ទេរបច្ចេកវិទ្យារវាងប្រទេសនានា៕

បកប្រែដោយ Thuy Anh