ទីក្រុង Nha Trang និងទីក្រុង Hoi An បន្តស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ស្អាតបំផុតលើពិភពលោកនៅឆ្នាំ ២០២៥
កប.អនឡាញ - ទស្សនាវដ្ដីទេសចរណ៍ពិភពលោកដ៏មានកិត្យានុភាពបានលើកសរសើរគោលដៅទេសចរណ៍របស់វៀតណាម។ ក្នុងនោះ ទីក្រុង Nha Trang (ខេត្ត Khanh Hoa វៀតណាម) ជាគោលដៅមួយក្នុងចំណោមគោលដៅចំនួន ៦ ដែលស្ថិតនៅក្នុងបញ្ជីគោលដៅទេសចរណ៍ល្អបំផុតនៅអាស៊ីទាំង២៥ នៅដើមឆ្នាំ២០២៥ ហើយទីក្រុង Hoi An ត្រូវបានផ្តល់កិត្តិយសជាទីក្រុងបុរាណរ៉ូមែនទិកបំផុតលើពិភពលោក។
យោងតាមទស្សនាវដ្តីទេសចរណ៍អាមេរិក Travel + Leisure ទីក្រុង Nha Trang (ខេត្ត Khanh Hoa) ជាគោលដៅមួយក្នុងចំណោមគោលដៅចំនួន ៦ ដែលស្ថិតនៅក្នុងបញ្ជីគោលដៅទេសចរណ៍ល្អបំផុតនៅអាស៊ីទាំង២៥ ឆ្នាំដើម២០២៥។ បញ្ជីនេះរួមមានគោលដៅទេសចរណ៍នៃប្រទេសថៃ សិង្ហបុរី អ៊ូសបេគីស្ថាន ឥណ្ឌា ជប៉ុន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ចិន...
    |
 |
ភ្ញៀវទេសចរអន្តរជាតិថតរូបនៅក្នុងទីក្រុង Hoi An (រូបថត៖ thoidai.com.vn) |
ទស្សនាវដ្ដីក៏បានណែនាំសកម្មភាពទាក់ទាញអារម្មណ៍ជាច្រើននៅទីក្រុង Nha Trang ដូចជាជិះខ្សែកាប ទស្សនាពិព័រណ៍សិល្បៈ ទទួលទានអាហារសមុទ្រស្រស់ៗ ជាមួយហាងកាហ្វេ និងភោជនីយដ្ឋានជាច្រើនដែលមានរសជាតិពិសេសនៃមូលដ្ឋាន។
ទន្ទឹមនឹងនេះ ទស្សនាវដ្ដី Time Out (ចក្រភពអង់គ្លេស) ចេញផ្សាយបញ្ជីគោលដៅទេសចរណ៍ស្អាតបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៥។ ក្នុងនោះ ទីក្រុង Hoi An (ខេត្ត Quang Nam) នៅតែស្ថិតក្នុងបញ្ជីនេះ។ យោងតាមគេហទំព័រ Time Out ភាពទាក់ទាញនៃទីក្រុង Hoi An គឺបរិយាកាសនៃទីក្រុងបុរាណដ៏រស់រវើក ដែលប្រជាជនជាម្ចាស់បេតិកភណ្ឌផង និងជាអ្នកអភិរក្សាផង។ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ទីក្រុង Hoi An មិនត្រឹមតែជាកន្លែងសម្រាប់ទស្សនាប៉ុណ្ណោះទេ ថែមទាំងជាបរិយាកាសសម្រាប់ស្តាប់ និងស្វែងយល់អំពីវប្បធម៌វៀតណាមទៀតទៀតផង៕
បកប្រែដោយ Thuy Anh