កោះ Phu Quoc ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង២៥ ដែលគួរទៅទស្សនានៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៥
កប.អនឡាញ - នាពេលថ្មីៗនេះ កោះ Phu Quoc ខេត្ត Kien Giang វៀតណាម ត្រូវបានបោះឆ្នោតជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ទាំង២៥ ដែលគួរទៅទស្សនាក្នុងឆ្នាំ២០២៥ ដោយ Channel News Asia (CNA) ដែលមានទីស្នាក់ការនៅប្រទេសសិង្ហបុរី។
យោងតាម CNA ដោយមានកោះតូចៗជាច្រើន ឆ្នេរសមុទ្រប្រវែង ១៥០ គីឡូម៉ែត្រ និងឧទ្យានជាតិដ៏ធំ កោះ Phu Quoc គឺជា "ពេជ្រនៃតំបន់ត្រូពិច"។ មិនត្រឹមតែមានរមណីយដ្ឋានលំដាប់ខ្ពស់ប៉ុណ្ណោះទេ កោះ Phu Quoc ក៏មានគោលដៅទេសចរណ៍គួរឲ្យចាប់អារម្មណ៍ និងដំណើរទេសចរណ៍ទាក់ទងផងដែរ។
    |
 |
Phu Quoc ជាគោលដៅទេសចរណ៍មួយក្នុងចំណោគោលដៅទេសចរណ៍ទាំង២៥ ដែលគួរទៅទស្សនាក្នុងឆ្នាំ២០២៥ (រូបថត៖ Wanderlust) |
គោលដៅល្បីៗផ្សេងទៀតក្នុងបញ្ជីរបស់ CNA រួមមានទីក្រុង Amsterdam (ហូឡង់) Rome (អ៊ីតាលី) កោះ Koh Samui (ថៃ) Osaka (ជប៉ុន) Greenland, Bordeaux (បារាំង) និង Cario (អេហ្ស៊ីប)...
សូមរំលឹកថា កោះ Phu Quoc ក៏ត្រូវបានកាសែត និងទស្សនាវដ្ដីល្បីៗជាច្រើនផ្តល់កិត្តិនាមផងដែរ។ នេះគឺជាគោលដៅតែមួយគត់របស់វៀតណាមដែលស្ថតិក្នុងបញ្ជីកោះកំពូលរបស់ពិភពលោក របស់ពានរង្វាន់ Readers' Choice Awards 2024 ដែលរៀបចំដោយទស្សនាវដ្តី Condé Nast Traveler។ នៅខែកក្កដា ឆ្នាំ២០២៤ ពានរង្វាន់ World's Best Awards ដែលរៀបចំដោយទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញ Travel+Leisure ក៏បានផ្តល់កិត្តិនាមដល់កោះ Phu Quoc ជាកោះដ៏ល្អបំផុតទីពីរនៅក្នុងពិភពលោក បន្ទាប់ពីកោះម៉ាល់ឌីវ។ Phu Quoc ក៏ស្ថិតក្នុងបញ្ជីកោះស្អាតបំផុតទាំង ១០ នៅអាស៊ី ដែលយោងតាម DestinAsian។ល៕
បកប្រែដោយ Thuy Anh