ជាពិសេស អនុវត្តគម្រោងលេខ៦ (ការអភិរក្ស និងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិច ផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍) ក្រោមកម្មវិធីគោលដៅជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២១-២០៣០ ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីលេខ ១៧១៩) បាននិងកំពុងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងការអភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចនិយាយរួម និងជនជាតិខ្មែរនិយាយដោយឡែក។

leftcenterrightdel
ក្លឹបរាំវង់វត្តបួនព្រះភ័ក្ត្រ ចូលរួមសំដែងបម្រើប្រជាពលរដ្ឋ

សម្រាប់ជនជាតិខ្មែរ ទម្រង់សិល្បៈប្រពៃណីត្រូវបានគេចាត់ទុកថាជាព្រលឹងរបស់ជនជាតិ។ ចាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់ពិធីមង្គលការរបស់ជនជាតិខ្មែរ តន្ត្រីប្រជាប្រិយ និងរបាំគឺមិនអាចខ្វះបាន។ ដើម្បីថែរក្សា អភិរក្ស និងផ្សព្វផ្សាយតម្លៃនៃទម្រង់វប្បធម៌ប្រពៃណី ក្នុងរយៈពេលពីរឆ្នាំកន្លងមក មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Soc Trang បានសម្របសម្រួលជាមួយមូលដ្ឋាននានា ដើម្បីរៀបចំថ្នាក់រៀនចំនួន ១៦ ដើម្បីបង្រៀនសិល្បៈរបាំ រាំវង់ និងសិល្បៈសម្តែងតន្ត្រីប្រជាប្រិយក្នុងវត្តចំនួន ៥ ដល់សិក្ខាកាមជាង ២០០ នាក់នៅក្លឹបវប្បធម៌ និងសិល្បៈខ្មែរក្នុងខេត្ត។

ប្អូន Ly Kim Sa សមាជិកក្លឹប បានចែករំលែកថា៖ «កាលពីមុន ខ្ញុំឃើញបងប្អូនក្នុងភូមិរាំ និងច្រៀងក្នុងឱកាសពិធីបុណ្យ ខ្ញុំពិតជាចូលចិត្តណាស់ ទើបខ្ញុំចុះឈ្មោះចូលរៀនរបាំប្រពៃណីដែលរៀបចំដោយវត្ត។ ការចូលរួមសកម្មភាពក្លឹប បានបង្កើតកន្លែងលេងមានប្រយោជន៍ ជួយខ្ញុំលើកកំពស់ជំនាញច្រៀង និងរាំ បង្កើនការស្រលាញ់ និងយល់ដឹងពីការថែរក្សា និងលើកតម្កើងវប្បធម៌របស់ជនជាតិ»។

នៅពេលចូលរួមក្លឹប សមាជិកទាំងឡាយនឹងត្រូវបានបង្រៀនដោយសិប្បករ សិល្បករ និងអ្នករាំដែលមានជំនាញវិជ្ជាជីវៈ និងមានបទពិសោធន៍។ អាស្រ័យហេតុនេះ រហូតមកទល់បច្ចុប្បន្ននេះ សិក្ខាកាមជាច្រើនបានសម្តែងយ៉ាងល្អនូវបទចម្រៀង និងរបាំប្រពៃណីរបស់ជនជាតិខ្មែរក្នុងពិធីបុណ្យនានា។ លោក Son Po អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Soc Trang បានឲ្យដឹងថា៖ “ក្នុងដំណាក់កាលឆ្នាំ ២០២៣-២០២៤ ខេត្ត Soc Trang បានវិនិយោគជិត ៣២ ពាន់លានដុង ដើម្បីរៀបចំថ្នាក់រៀនថែរក្សា និងបង្រៀនទម្រង់សិល្បៈប្រពៃណីរបស់ជនជាតិខ្មែរ ... ការអនុវត្តគម្រោងលេខ៦ ក្រោមកម្មវិធីលេខ១៧១៩ ត្រូវបានរំពឹងថានឹងបង្កើតការផ្លាស់ប្តូរយ៉ាងរឹងមាំក្នុងការអភិរក្ស និងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរនៅខេត្ត Soc Trang”៕

បកប្រែដោយ Huyen Trang