វៀតណាមស្វាគមន៍ភ្ញៀវអន្តរជាតិជាង ៩.២ លាននាក់ និងជាប់ចំណាត់ថ្នាក់កំពូលអំពីការស្វែងរកទេសចរណ៍អាស៊ី
កប.អនឡាញ - បច្ចុប្បន្ន វិស័យទេសចរណ៍វៀតណាមកំពុងបន្តជំរុញកម្មវិធីផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិ។
នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានជូនដំណឹងនៅថ្ងៃទី ៧ ខែមិថុនា ថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ វៀតណាមបានស្វាគមន៍ភ្ញៀវអន្តរជាតិជាង ៩.២ លាននាក់ កើនឡើង ២១.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងខែត្រឹមតែខែឧសភា ប្រទេសទាំងមូលបានស្វាគមន៍ភ្ញៀវទេសចរជាង ១.៤ លាននាក់ កើនឡើង ១០.៥ % ។
    |
 |
ភ្ញៀវអន្តរជាតិនៅទីក្រុងហាណូយ។ រូបថត៖ VOV |
បើនិយាយពីទំហំទីផ្សារ ប្រទេសចិននៅតែជាទីផ្សារដែលមានចំនួនភ្ញៀវទេសចរណ៍ច្រើនជាងគេ ដែលមានចំនួន ២.៣៦ លាននាក់ ស្មើនឹងជិត ២៦% នៃចំនួនភ្ញៀវអន្តរជាតិសរុប។ ក្នុងចំណោមទីផ្សារទាំង១០ដែលមានចំនួនភ្ញៀវទេសចរទៅកាន់ប្រទេសវៀតណាមច្រើនជាងគេមាន៖ តៃវ៉ាន់ (ចិន) សហរដ្ឋអាមេរិក ជប៉ុន កម្ពុជា ឥណ្ឌា អូស្ត្រាលី ម៉ាឡេស៊ី។
បច្ចុប្បន្ន វិស័យទេសចរណ៍វៀតណាមកំពុងបន្តផ្សព្វផ្សាយកម្មវិធីទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។ នៅចុងខែមិថុនា នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមនឹងរៀបចំកម្មវិធីផ្សពផ្សាយអំពីទេសចរណ៍វៀតណាមនៅប៉ូឡូញ សាធារណរដ្ឋឆែក និងសហព័ន្ធអាល្លឺម៉ង់ ដើម្បីពង្រីកទីផ្សារទេសចរណ៍អឺរ៉ុបទៅកាន់វៀតណាម រួមចំណែកដល់គោលដៅទទួលភ្ញៀវអន្តរជាតិពី ២២ដល់២៣ លាននាក់ក្នុងឆ្នាំ ២០២៥។
បកប្រែដោយ Duy Hoan