ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ ចំនួនភ្ញៀវអន្តរជាតិសរុបមកប្រទេសវៀតណាមសម្រេចបានប្រហែល ៦ លាននាក់ កើនឡើង ២៩.៦% បើធៀបនឹងត្រីមាសទីមួយនៃឆ្នាំ២០២៤។ នេះគឺជាចំនួនខ្ពស់បំផុតដែលមិនធ្លាប់មាន ដែលកើនឡើង ១៣៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ (មុនមានការផ្ទុះឡើងនៃជំងឺ Covid-19)។

leftcenterrightdel
ភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅបឹង Hoan Kiem (ទីក្រុងហាណូយ) (រូបថត៖ vnanet.vn)

ក្នុងចំណោមទីផ្សារធំបំផុតទាំង១០ របស់ផ្នែកទេសចរណ៍វៀតណាម ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ដោយមានភ្ញៀវទេសចររចំនួន ១.៥៨ លាននាក់ (កើនឡើង ៧៨.៣%)។ ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានចំនួនភ្ញៀវទេសចរចំនួន ១.២៦ លាននាក់ កើនឡើង ២.២%។ ទីផ្សារទាំងពីរនេះបានរួមចំណែក ៤៧% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកវៀតណាម។ បន្ទាប់មកគឺទីផ្សាររបស់តៃវ៉ាន់ (ចិន) សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា។ ទីផ្សារទាំងនេះសុទ្ធតែមានអត្រាកំណើន ១០-២៦% ។ ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏មានកំណើនល្អ ដែលក្នុងនោះចំនួនភ្ញៀវមកពីប្រទេសកម្ពុជាបានកើនឡើងគួរឲ្យចាប់អារម្មណ៍ ១០៥.៦% ហ្វីលីពីនកើនឡើង ៩៥.១% ឡាវកើនឡើង ៥២.៧% ឥណ្ឌូនេស៊ីកើនឡើង ៦.៩% និងប្រទេសថៃកើនឡើង ៤.៧%។

ទីផ្សារអឺរ៉ុបបានកត់ត្រាកំណើនពីរខ្ទង់ ដូចជា ចក្រភពអង់គ្លេសកើនឡើង ២៣.៥% បារាំងចំនួន ២៨.៣% អាល្លឺម៉ង់ចំនួន ២៣.៣% អ៊ីតាលីចំនួន ២៩% អេស្ប៉ាញចំនួន ១៧.៥% និងដាណឺម៉ាកចំនួន ១៧.៦%។ល៕

បកប្រែដោយ Thanh Cong