នៅខេត្ត Tra Vinh ពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ ភ្ជាប់ជាមួយបុណ្យអកអំបុក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ជាមួយនឹងសកម្មភាពសំខាន់ៗដូចជា៖ លំហម្ហូបអាហារនៃតំបន់ភាគខាងត្បូងនៅខេត្ត Tra Vinh ឆ្នាំ២០២៤; ការតាំងពិព័រណ៍ “ទេសចរណ៍ Tra Vinh - ការតភ្ជាប់ និងការអភិវឌ្ឍ”; ពិព័រណ៍ជម្រុញពាណិជ្ជកម្ម - ផលិតផលឧស្សាហកម្មជនបទ និង OCOP; មហោស្រពរបាំជនជាតិខ្មែរនៅខេត្ត Tra Vinh។ ទន្ទឹមនឹងនោះ ក៏មានការតាំងពិព័រណ៌សិប្បកម្ម សំលៀកបំពាក់ប្រពៃណីជនជាតិខ្មែរ ការប្រណាំងទូក និងការលេងល្បែងប្រជាប្រិយ...
នាថ្ងៃនេះផងដែរ ពិធីបុណ្យអកអំបុក - ការប្រណាំងទូក Soc Trang តំបន់ដីសណ្ដទន្លេ Cuu Long និងសប្តាហ៍វប្បធម៌ កីឡា និងទេសចរណ៍ Soc Trang លើកទី១ ឆ្នាំ២០២៤ ក៏ប្រព្រឹត្តទៅនៅខេត្ត Soc Trang ផងដែរ៕
បកប្រែដោយ Thuy Anh
Type the code from the image