ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា) លោក Yossi Beilin អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីស្រាអែល បានវាយតម្លៃខ្ពស់ចំពោះតួនាទី កិត្យានុភាព និងសក្តានុពលសហប្រតិបត្តិការរបស់វៀតណាមលើឆាកអន្តរជាតិ។

leftcenterrightdel
លោក Yossi Beilin អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីស្រាអែល (រូបថត៖ Thanh Binh/VNA)

លោក Beilin ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអ៊ីស្រាអែលក្នុងឆ្នាំ ១៩៩៣ ក្នុងឋានៈជារដ្ឋលេខាធិការក្រសួងការបរទេសអ៊ីស្រាអែលបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរការអភិវឌ្ឍរបស់វៀតណាម។ វៀតណាមគឺជានិមិត្តរូបនៃប្រទេសតូចមួយ ប៉ុន្តែខិតខំតស៊ូយ៉ាងខ្លាំងក្លា យកឈ្នះក្នុងសង្រ្គាម ហើយឥឡូវនេះជាគោលដៅដ៏ទាក់ទាញមួយ ជាប្រទេសសន្តិភាព និងផ្លាស់ប្តូរថ្មី។

ដោយវាយតម្លៃគោលនយោបាយផ្លាស់ប្តូរថ្មីរបស់វៀតណាមតាំងពីឆ្នាំ១៩៨៦ លោក Beilin បានឲ្យដឹងថា វៀតណាមមិនត្រឹមតែទទួលបានជោគជ័យផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងកំពុងកើនឡើងក្នុងតួនាទីជាអ្នកសម្រុះសម្រួលអន្តរជាតិផងដែរ។ វៀតណាមមានសមត្ថភាព និងវប្បធម៌ក្លាយសមស្រប ដើម្បីក្លាយជាស្ពានតភ្ជាប់រវាងបណ្តាប្រទេស និងរវាងបណ្តាភាគីប្រឆាំង។

ទាក់ទិននឹងទំនាក់ទំនងទ្វេភាគី លោក Beilin បានវាយតម្លៃថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអ៊ីស្រាអែលនៅតែមានច្រើនណាស់ ដែលអាចកើនឡើង ១០ ដងបច្ចុប្បន្ន សម្រេចបានតំលៃរាប់សិបពាន់លានដុល្លារ ប្រសិនបើសន្ទុះកំណើននេះត្រូវបានរក្សា ជាពិសេសលើវិស័យបច្ចេកវិទ្យា ការថែទាំសុខភាព និងកសិកម្មបច្ចេកវិទ្យាខ្ពស់៕

បកប្រែដោយ Duy Hoan