នេះជាសកម្មភាពសន្ទនាបណ្តាញ២ រវាងស្ថាប័នស្រាវជ្រាវសិក្សាឈានមុខគេអំពីសមុទ្រខាងកើតរបស់ប្រទេសទាំងពីរ ដើម្បីស្វែងរកគំនិតច្នៃប្រឌិត កសាងទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការលើសមុទ្ររវាងប្រទេសទាំងពីរ។

leftcenterrightdel
ប្រតិភូដែលចូលរួមក្នុងកិច្ចសន្ទនាថតរូបអនុស្សាវរីយ៍ (រូបថត៖ baoquocte.vn)

នៅក្នុងកិច្ចសន្ទនានេះ ប្រតិភូទាំងអស់បានឯកភាពអំពីអត្ថន័យជាប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀងសម្រាប់ទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងចិន-អាស៊ាន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ការអនុលោមតាមទស្សនៈរួមកម្រិតខ្ពស់របស់មេដឹកនាំនៃប្រទេសទាំងពីរ ការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) និងច្បាប់អន្តរជាតិពាក់ព័ន្ធ គោរពគោលការណ៍យុត្តិធម៌ និងគិតគូរដល់គ្រប់កាលៈទេសៈពាក់ព័ន្ធដូចជា ភូមិសាស្ត្រធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរក្នុងឈូងសមុទ្រតុងកឹង ជាកត្តាស្នូល រួមចំណែកដល់ជោគជ័យនៃដំណើរការចរចា។

ដោយផ្អែកលើមេរៀនបទពិសោធន៍នៃការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រតិភូបានពិភាក្សា និងលើកឡើងគំនិតផ្តួចផ្តើម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើសមុទ្ររវាងប្រទេសទាំងពីរ។ មតិយោបល់របស់អ្នកជំនាញ និងអ្នកប្រាជ្ញនៃប្រទេសទាំងពីរ នឹងជួយស្ថាប័នមានសមត្ថកិច្ចនៃភាគីទាំងពីរ បន្តស្រាវជ្រាវ និងអនុវត្តកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕

បកប្រែដោយ Duy Hoan