នៅក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានចែករំលែកជាមួយគណៈប្រតិភូអំពីកំណែទម្រង់ និងរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញនៅវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមក បទពិសោធន៍ក្នុងអភិបាលកិច្ចសាជីវកម្មទំនើប វិមជ្ឈការអំណាចដល់សហគ្រាសរដ្ឋ ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ការធ្វើបរិវត្តកម្មឌីជីថលក្នុងការគ្រប់គ្រង និងប្រតិបត្តិការ ការលើកកម្ពស់នវានុវត្តន៍ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង ជាពិសេសការលើកកម្ពស់កត្តាមនុស្សក្នុងការធានាជោគជ័យរបស់សហគ្រាសរដ្ឋ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក  Saleumxay Kommasith (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរបទពិសោធន៍ក្នុងការកែទម្រង់ និងរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ ណែនាំអំពីប្រព័ន្ធឯកសារច្បាប់ និងដំណើរការគ្រប់គ្រង វិធីសាស្ត្រនៃការកៀរគរមូលធន និងការគ្រប់គ្រងការវិនិយោគ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរបង្កើតយន្តការផ្លាស់ប្តូរជាប្រចាំរវាងស្ថាប័នមានសមត្ថកិច្ច ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងនៅអគ្គក្រុមហ៊ុន សាជីវកម្មរដ្ឋរបស់វៀតណាម ដែលនឹងជួយបង្កើតទស្សនវិស័យដ៏ទូលំទូលាយ និងស៊ីជម្រៅ ដើម្បីអនុវត្តឱ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃប្រទេសឡាវ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក  Saleumxay Kommasith (រូបថត៖ vnanet.vn)

លោក Kommasith បានវាយតម្លៃខ្ពស់ និងជឿជាក់ថា បទពិសោធន៍របស់វៀតណាមក្នុងការកែទម្រង់ និងគំរូប្រតិបត្តិការរបស់សហគ្រាសរដ្ឋ គឺជាមេរៀនដ៏មានតម្លៃ។ លោក Kommasith បានសង្កត់ធ្ងន់ថា ក្នុងដំណើរការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ និងម្ចាស់ការ ឡាវតែងតែមានបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ហើយរៀនពីបទពិសោធន៍របស់វៀតណាម ជាពិសេសក្នុងវិស័យគ្រប់គ្រង និងអភិវឌ្ឍន៍សហគ្រាសរដ្ឋ គំរូអភិបាលកិច្ចថ្មី ឆ្ពោះទៅការកសាងខឿនសេដ្ឋកិច្ចឡាវប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕

បកប្រែដោយ Huyen Trang