ថ្លែងក្នុងពិធីជូនដំណើរគណៈប្រតិភូ លោកវរសេនីយ៍ឯក Han Feng នាយរងសេនាធិការនៃមូលដ្ឋាន Guangzhou បានអបអរសាទរក្រុមបេសកកម្មនៃកងទ័ពជើងទឹកប្រជាជនវៀតណាមដែលបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិនប្រកបដោយជោគជ័យ ហើយបានជូនពរក្រុមបេសកកម្មបន្ដធ្វើដំណើរដោយរលូន និងសុវត្ថិភាពក្នុងដំណើរទស្សនកិច្ចបន្ដបន្ទាប់។

leftcenterrightdel
លោកវរសេនីយ៍ឯក Han Feng អញ្ជើញជូនដំណើរលោកវរសេនីយ៍ឯក Nguyen Dinh Giang និងគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម

លោកវរសេនីយ៍ឯក Nguyen Dinh Giang នាយករងនៃវិទ្យាស្ថានកងទ័ពជើងទឹក និងជាប្រធានក្រុមបេសកកម្មនៃកងទ័ពជើងទឹកប្រជាជនវៀតណាមបានថ្លែងអំណរគុណចំពោះកម្មាភិបាល មេបញ្ជាការ នាយទាហាន និងនាវិកនៃមូលដ្ឋាន Guangzhou និងកងទ័ពជើងទឹករំដោះប្រជាជនចិនចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមបេសកកម្មមានដំណើរទស្សនកិច្ចនៅប្រទេសចិនដោយជោគជ័យ។

តាមរយៈដំណើរទស្សនកិច្ចនៅចិននេះ  ក្រុមបេសកកម្មបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អចំពោះភាគីចិន រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងរវាងកងទ័ព និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនិយាយដោយឡែក។ ទន្ទឹមនឹងនោះបានបង្ហាញឱ្យឃើញនូវរូបភាពប្រទេស ប្រជាជន កម្មាភិបាល និងយុទ្ធជននៃកងទ័ពជើងទឹកប្រជាជន​វៀតណាមរួសរាយរាក់ទាក់ និងស្រឡាញ់សន្តិភាព៕

បកប្រែដោយ Pham Diep