leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc ថ្លែងក្នុងអង្គសន្និបាត

ថ្លែងក្នុងអង្គសន្និបាត លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc បានសង្កត់ធ្ងន់លើបញ្ហាមួយចំនួនសម្រាប់អង្គសន្និបាតលើកយកពិភាក្សា និងបំភ្លឺ ព្រមទាំងស្នើឱ្យគណៈកម្មាធិការបក្សនៃអនុមហាវិទ្យាល័យបច្ចេកទេសបំភណ្ឌអក្ខរៈ ជ្រួតជ្រាប និងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅ សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ គម្រោងកសាងក្រុមគ្រូបង្រៀន  កម្មាភិបាលគ្រប់គ្រងអប់រំ និងកម្មវិធីបណ្ដុះបណ្ដាលកម្មាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងកងទ័ព រួមទាំងការធ្វើបរិវត្ដកម្មឌីជីថលក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល និងការកសាងវិស័យបំភណ្ឌអក្ខរៈក្នុងកងទ័ពឆ្ពោះទៅរកភាព​ទំនើប ឆ្លើយតបតម្រូវការបេសកកម្មក្នុងស្ថានភាពថ្មី។

ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្សនៃសាលាត្រូវតែបន្តលើកកម្ពស់សមត្ថភាពដឹកនាំ  និងលើកកម្ពស់គុណភាពកងកម្លាំង គោរពច្បាប់រដ្ឋ និងវិន័យយោធា; ជំរុញកំណែទម្រង់រដ្ឋបាល និងការធ្វើបរិវត្ដកម្មឌីជីថល; ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សាមគ្គីភាពរវាងយោធានិងប្រជាជន; យកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពរស់នៅទាំងស្មារតី និងសម្ភារៈ បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់គ្រូបង្រៀន កម្មាភិបាល បុគ្គលិក សិក្ខាកាមក្នុងការសិក្សា និងធ្វើការ  រួមចំណែកក្នុងការកសាងសាលារៀនដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ។

* នាថ្ងៃទី ១៤ ឧសភា គណៈកម្មាធិការបក្សនៃកងពលធំលេខ ៣៩៥ យោធភូមិភាគទី ៣ បានបើកសម័យប្រជុំជាផ្លូវការនៃមហាសន្និបាតតំណាងលើកទី ១៣ អាណត្តិ ២០២៥-២០៣០។

អញ្ជើញចូលរួម និងដឹកនាំមានលោកឧត្តមសេនីយ៍ទោ Do Xuan Tung អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម; លោកឧត្តមសេនីយ៍ត្រី Nguyen Duc Hung ប្រធាននយោបាយយោធភូមិភាគទី ៣; លោកឧត្តមសេនីយ៍ត្រី Luong Van Kiem មេបញ្ជាការយោធភូមិភាគទី៣។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Do Xuan Tung អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមប្រគល់ផ្កាជូនពរមហាសន្និបាត​

ថ្លែងក្នុងអង្គសន្និបាត លោកឧត្តមសេនីយ៍ត្រី Nguyen Duc Hung បានកោតសរសើរចំពោះលទ្ធផលដែលគណៈកម្មាធិការបក្សនៃកងពលធំលេខ ៣៩៥ សម្រេចបាននាពេលកន្លងមកនេះ។ លោកឧត្តមសេនីយ៍ត្រី Nguyen Duc Hung បានស្នើថា ក្នុងអាណត្តិខាងមុខ គណៈកម្មាធិការបក្សនៃកងពលធំលេខ ៣៩៥ ត្រូវលើកកំពស់សមត្ថភាពដឹកនាំរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងអង្គការបក្សក្នុងគណៈកម្មាធិការបក្សទាំងមូល; លើកកម្ពស់​ប្រសិទ្ធភាពនៃការអប់រំខាងនយោបាយ និងការតំរង់ទិសសតិអារម្មណ៍សម្រាប់កម្មាភិបាលនិងយុទ្ធជន។ ទន្ទឹមនឹងនោះ ផ្លាស់ថ្មីនូវការរៀបចំ និងវិធានការ  និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានប្រកបដោយប្រសិទ្ធភាពក្នុងការហ្វឹកហ្វឺន  ហើយខ្លឹមសារនៃការហ្វឹកហ្វឺនត្រូវតែស្របទៅនឹងស្ថានភាពជាក់ស្ដែង និងប្រើប្រាស់យ៉ាងស្ទាត់ជំនាញសម្រាប់ឧបករណ៍បច្ចេកទេស អាវុធទំនើប និងឧបករណ៍ថ្មីៗ...

បកប្រែដោយ Pham Diep