នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំសាលាបានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី និងការទទួលខុសត្រូវរបស់កងកម្លាំងដែលចូលរួមពិធីព្យុហយាត្រានៅសហព័ន្ធរុស្ស៊ី។

leftcenterrightdel
ក្រុមបេសកកម្មនៃកងទ័ពប្រជាជនវៀតណាមព្យុហយាត្រានៅទីលានក្រហម (រូបថត៖ vnanet.vn)

ក្រុមបេសកកម្មនៃកងទ័ពប្រជាជនវៀតណាមបានបំពេញយ៉ាងល្អប្រសើរនូវភារកិច្ចនយោបាយ យោធា និងកិច្ចការបរទេសដែលត្រូវបានប្រគល់ជូន។ ក្រុមបេសកកម្មបាននាំសារអំពីសាមគ្គីភាព និងកម្លាំងរបស់វៀតណាមទៅកាន់មិត្តអន្តរជាតិ និងបង្ហាញពីរូបភាពប្រជាជនវៀតណាម និងកងទ័ពប្រជាជនវៀតណាមដ៏វីរភាព ព្រមទាំងជាឱកាសដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ក៏ដូចជាមិត្តអន្តរជាតិ៕

បកប្រែដោយ Huyen Trang