អង្គការសហប្រជាជាតិទទួលស្គាល់ការរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម
នៅថ្ងៃទី ៦ ខែឧសភា នៅកងពេទ្យកម្រិត ២ លេខ ៦ ក្នុងប្រទេសស៊ូដង់ខាងត្បូង បានប្រព្រឹត្តទៅពិធីប្រគល់គ្រឿងឥស្សរិយយដើម្បីបុព្វហេតុរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ បុគ្គលិកពេទ្យ អ្នកបច្ចេកទេស បុគ្គលិកភស្តុភារ និងមេបញ្ជាការកងពេទ្យកម្រិត២លេខ៦ ចំនួន៦៣នាក់ ទទួលបានគ្រឿងឥស្សរិយយ។
នេះជាការទទួលស្គាល់ចំពោះការរួមវិភាគទានរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាមនិយាយរួម និងកងពេទ្យកម្រិត២ លេខ៦ និយាយដោយឡែក ក្នុងដំណើរការបំពេញភារកិច្ចនៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) ដែលជាចំណុចក្តៅគគុកផ្នែកមនុស្សធម៌របស់ពិភពលោក។
    |
 |
លោកឧត្តមសេនីយ៍ទោ Mohan Subramanian ប្រគល់គ្រឿងឥស្សរិយយជូនយុទ្ធជន"មួកខៀវ" វៀតណាម (រូបថត៖ គណៈកម្មាធិការរៀបចំ) |
មានប្រសាសន៍ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ Mohan Sabramanian មេបញ្ជាការបេសកកម្ម បានសង្កត់ធ្ងន់ថា៖ “កងពេទ្យកម្រិត២លេខ៦ បានបំពេញដោយជោគជ័យនូវភារកិច្ចដែលត្រូវបានប្រគល់ជូន។ កងពេទ្យកម្រិត២លេខ៦ មិនត្រឹមតែនាំមកនូវជំនាញវេជ្ជសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយតម្លៃសន្តិភាព ក្តីមេត្តាធម៌ និងរូបភាពនៃប្រទេសវៀតណាមមនុស្សសាស្ត្រ វិន័យ និងគួរឱ្យទុកចិត្តរបស់វៀតណាមក្នុងសហគមន៍អន្តរជាតិទៀតផង”។
ពិធីប្រគល់គ្រឿងឥស្សរិយយគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ មិនត្រឹមតែសម្រាប់កងពេទ្យកម្រិត២លេខ៦ប៉ុណ្ណោះទេ ថែមទាំងសម្រាប់កងកម្លាំងរក្សាសន្តិភាពវៀតណាមទាំងមូលទៀតផង។ ព្រឹត្តិការណ៍នេះបន្តអះអាងនូវគោលជំហរ កិត្យានុភាព និងទំនួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកសាងពិភពលោកសន្តិភាព ស្ថិរភាព និងមនុស្សធម៌៕
តាម vovworld.vn