VNF គឺជាអង្គការអប់រំមិនរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម។

leftcenterrightdel
លោក Le Thanh Long ឧបនាយករដ្ឋមន្ត្រី និងលោក Pham Duc Trung Kien នាយកប្រតិបត្តិ VNF (រូបថត៖ baochinhphu.vn)

លោក Le Thanh Long ឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍ VNF ដែលមានកម្មវិធីអប់រំឥតគិតថ្លៃជាច្រើន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនវៀតណាមទទួលបានប្រភពសិក្សាជាច្រើន។  លោក Le Thanh Long បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់លោក Pham Duc Trung Kien ក្នុងការអភិវឌ្ឍវិស័យអប់រំនៅវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីបានឯកភាពជាមួយសំណើរបស់ VNF ដូចជាការពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាន និងសាលារៀនក្នុងប្រទេសវៀតណាម ដើម្បីផ្តល់កម្មវិធីអប់រំ និងបណ្តុះបណ្តាលជាច្រើនបន្ថែមទៀត។

រីឯលោក Pham Duc Trung Kien បានឲ្យដឹងថា អង្គការបានអនុវត្តកម្មវិធីអប់រំឥតគិតថ្លៃជាច្រើននៅវៀតណាម។ តាមរយៈសកម្មភាពរបស់ខ្លួន VNF សង្ឃឹមថានឹងរីកសាយភាយស្មារតីនៃការសិក្សាដោយខ្លួនឯងដល់សិស្សានុសិស្សវៀតណាម។ អង្គការនេះមានបំណងចង់ផ្តល់យោបល់ក្នុងដំណើរការកសាងគោលនយោបាយអភិវឌ្ឍន៍វិស័យអប់រំនៅវៀតណាម៕

បកប្រែដោយ Huyen Trang