លោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc បានសង្កត់ធ្ងន់ថា នេះជាលើកដំបូងហើយដែលកងទ័ពប្រជាជនវៀតណាមបានចាត់បញ្ជូនកងកម្លាំងទៅចូលរួមពិធីព្យុហយាត្រានៅទីលានក្រហម ជាឱកាសដើម្បីលើកកំពស់រូបភាព កិត្យានុភាព និងភាពក្លាហានរបស់កងទ័ពប្រជាជនវៀតណាម ដែលជាកងទ័ពបដិវត្តន៍ របៀបរៀបរយ ចំណាន និងទំនើបជាបណ្តើរៗ ត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc មកសួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជនទាំងអស់នៃក្រុមបេសកកម្មកងទ័ពប្រជាជនវៀតណាម

ក្នុងរយៈពេលកន្លងមក លោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc បានស្តាប់របាយការណ៍ជាប្រចាំអំពីស្ថានភាពហ្វឹកហ្វឺនប្រចាំថ្ងៃរបស់ក្រុមបេសកកម្មនៅទីក្រុងម៉ូស្គូ។ ដោយចែករំលែកពីការលំបាក ភាពខុសគ្នានៃអាកាសធាតុ និងការផ្លាស់ប្តូរបរិយាកាសរស់នៅនោះ លោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc បានលើកសរសើរចំពោះកម្មាភិបាល និងយុទ្ធជនទាំងអស់នៃក្រុមបេសកកម្ម ដែលបានខិតខំប្រឹងប្រែងពុះពារជំនះគ្រប់ការលំបាក គ្រប់ឧបសគ្គ និងហ្វឹកហ្វឺនយ៉ាងសកម្ម។ លោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc បានលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជនទាំងអស់នៃក្រុមបេសកកម្ម ពង្រីកគុណសម្បត្តិរបស់កងទ័ពលោក អ៊ំ ហូ គោរពវិន័យយ៉ាងម៉ឺងម៉ាត់ ថែទាំសុខភាព រក្សាការប្តេជ្ញាចិត្ត និងសាមគ្គីភាពដើម្បីបំពេញភារកិច្ចឱ្យបានល្អ សក្តិសមនឹងទំទុកចិត្តរបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស៕

បកប្រែដោយ Huyen Trang