អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងកាំភ្លើងធំនៅកំពង់ផែ Bach Dang (ទីក្រុងហូជីមិញ) ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កម្មាភិបាល យុទ្ធជននៃអង្គភាពកាំភ្លើងធំនិយាយរួម និងកងពលតូចកាំភ្លើងធំលេខ ៩៦ និយាយដោយឡែក។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យអង្គភាពត្រូវបន្តជម្នះគ្រប់លក្ខខណ្ឌ និងកាលៈទេសៈជាក់ស្តែងនៅទីតាំងបាញ់កាំភ្លើងធំ ថែរក្សាសុខភាព សាមគ្គីភាព ទំនុកចិត្ត…។

leftcenterrightdel
 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang លើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជនដែលចូលរួមដង្ហែក្បួនព្យុះហយាត្រា

អញ្ជើញសួរសុខទុក្ខក្រុមដង្ហែរក្បួនព្យុះហយាត្រា នៅសាលាយោធភូមិភាគទី៧ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជនដែលចូលរួមបំពេញភារកិច្ចនេះ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរចំពោះលទ្ធផលដែលក្រុមដង្ហែក្បួនព្យុះហយាត្រាសម្រេចបានក្នុងការហ្វឹកហាត់ ការហាត់សមសាកល្បង និងពិនិត្យការហាត់សមចុងក្រោយថ្នាក់រដ្ឋ ហើយសង្កត់ធ្ងន់ថា ការហ្វឹកហាត់ជួបការលំបាកយ៉ាងខ្លាំង ដូច្នេះហើយ ដើម្បីការដង្ហែរក្បួនបាន​ល្អ កម្មាភិបាល និងយុទ្ធជននីមួយៗត្រូវតែរួបរួមគ្នា ប្តេជ្ញាចិត្តក្នុងស្មារតី អ្នកទាំងអស់គ្នាដើម្បីមនុស្សម្នាក់ និងមនុស្សម្នាក់ដើម្បីអ្នកទាំងអស់គ្នា។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យកម្មាភិបាលនិងយុទ្ធជនបន្ដលើកកម្ពស់ស្មារតីនៃការដង្ហែក្បួនព្យុះហយាត្រាក្នុងពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ / ៧ ឧសភា ២០២៤) ដើម្បីបំពេញបានល្អនូវភារកិច្ចដង្ហែក្បួនព្យុះហយាត្រាក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ៕

បកប្រេដោយ Pham Diep