លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងគណៈប្រតិភូបានអុជធូបគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ឯក Le Kha Phieu អតីតអគ្គលេខាបក្ស លោក Le Duc Anh អតីតប្រធានរដ្ឋវៀតណាម លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ដ្រី អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Chu Huy Man អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ អតីតប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម លោកនាយឧត្តមសេនីយ៍ Van Tien Dung អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកនាយឧត្តមសេនីយ៍ Doan Khue អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phung Quang Thanh និងអតីតថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមជាច្រើនរូបទៀត។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong អុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសម្ដែងនូវការដឹងគុណចំពោះការរួមវិភាគទានដ៏ធំធេងរបស់អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស ប្រទេសជាតិ និងបុព្វហេតុកសាងកងទ័ព និងពង្រឹងការការពារជាតិ។

ក្នុងជំនួបសំណេះសំណាលជាមួយសាច់ញាតិនៃអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសួរសុខទុក្ខ ហើយសង្ឃឹមថា សាច់ញាតិនៃអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពនឹងបន្តពង្រីកប្រពៃណីរបស់គ្រួសារ និងរួមចំណែកកសាងមាតុភូមិ និងប្រទេសជាតិឲ្យកាន់តែរីកចម្រើន និងអរិយធម៌។

ក្នុងការជួបសំណេះសំណាល និងប្រគល់អំណោយជូនលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អតីតសមាជិកការិយាល័យនយោបាយ អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Do Ba Ty អតីតអនុប្រធានរដ្ឋសភា អតីតប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងលោកឧត្តមសេនីយ៍ទោ Dang Quan Thuy វីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអតីតអនុប្រធានរដ្ឋសភា លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសួរសុខទុក្ខ និងជម្រាបជូនអំពីលទ្ធផលលេចធ្លោដែលកងទ័ពទាំងមូលទទួលបាននាពេលកន្លងមក។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានជូនពរអតីតថ្នាក់ដឹកនាំកងទ័ព មានសុខភាពល្អ បន្តការយកចិត្តទុកដាក់ តាមដាន និងផ្ដល់យោបល់ដើម្បីកសាងកងទ័ពប្រជាជនវៀតណាម ឲ្យកាន់តែរឹងមាំ និងបំពេញល្អគ្រប់ភារកិច្ច៕

បកប្រែដោយ Thuy Anh