leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet អញ្ជើញចុះត្រួតពិនិត្យ  និងសំណេះសំណាលជាមួយកម្មាភិបាលនិងយុទ្ធជន

អញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ សួរសុខទុក្ខ លើកទឹកចិត្តនិងប្រគល់អំណោយជូនដល់កម្មាភិបាលនិងយុទ្ធជន  ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម  និងក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានកត់សម្គាល់ និងលើកសរសើរចំពោះស្មារតីទទួលខុសត្រូវ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់យោធិនក្នុងការអនុវត្តបេសកកម្មពិសេសនេះ។

លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានសង្កត់ធ្ងន់ថា ការដង្ហែក្បួនព្យុហយាត្រា ជាឱកាសសម្រាប់បក្ស ប្រជាជនទាំងមូល និងកងទ័ពទាំងមូលសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ និងបុព្វបុរសបដិវត្តន៍ និងវីរជនពលីដែលបានតស៊ូ និងពលីកម្មដើម្បីឯករាជ្យភាព និងសេរីភាពនៃមាតុភូមិ។ នេះក៏ជាឱកាសសម្រាប់បញ្ជាក់ពីភាពរឹងមាំនៃប្លុកមហាសាមគ្គីរបស់ប្រជាជាតិទាំងមូល និងការប្តេជ្ញាចិត្តក្នុងការកសាង និងការពារមាតុភូមិក្នុងយុគសម័យថ្មី។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងប្រតិភូប្រគល់អំណោយជូនដល់ក្រុមដង្ហែរក្បួនព្យុហយាត្រា

ចាប់ពីពេលនេះរហូតមកដល់ថ្ងៃប្រព្រឹត្តទៅព្រឹត្ដិការណ៍មិនយូរប៉ុន្មានទេ ដូច្នេះលោកឧត្តមសេនីយ៍ឯក Trinh Van Quyet សង្ឃឹមថា អង្គភាពដឹកនាំ និងអង្គភាពរៀបចំ កម្មាភិបាលនិងយុទ្ធជននីមួយៗបន្តលើកកម្ពស់ស្មារតី “ជំនះការលំបាក” លើកកំពស់គុណភាពហ្វឹកហាត់  គោរពវិន័យ ធានាឲ្យបាននូវសុវត្ថិភាពជាដាច់ខាត បំពេញភារកិច្ចដែលបានប្រគល់ជូន និងបន្យល់ទុកចំណាប់អារម្មណ៍ល្អសម្រាប់ប្រជាជន និងមិត្ដអន្ដរជាតិ៕

បកប្រែដោយ Pham Diep