ខេត្ត Tra Vinh បើកមហោស្រពសិល្បៈមហាជន ជនជាតិ Kinh-ខ្មែរ-Hoa
កប.អនឡាញ - នាល្ងាចថ្ងៃទី ២១ ខែមេសា នៅខេត្ត Tra Vinh បានប្រព្រឹត្តទៅពិធីបើកមហោស្រពសិល្បៈមហាជន ជនជាតិ Kinh-ខ្មែរ-Hoa ឆ្នាំ ២០២៥។
មហោស្រពឆ្នាំនេះបានទាក់ទាញការចូលរួមពីសិប្បករ សិប្បការិនី សិល្បករ សិល្បការិនី សិស្ស និងនិស្សិតជាង ៣០០ នាក់ ដោយផ្ដោតលើប្រធានបទលើកសរសើរបក្ស លោកប្រធានហូជីមិញ ស្រឡាញ់មាតុភូមិ និងអប់រំប្រពៃណីបដិវត្តន៍ ព្រមទាំងសម្តែងនូវការដឹងគុណចំពោះគុណូបក្ការៈដ៏ធំធេងរបស់មនុស្សជំនាន់មុន។
    |
 |
លោក Lam Huu Phuc អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Tra Vinh មានប្រសាសន៍នៅក្នុងពិធីបើកមហោស្រព (រូបថត៖ baotravinh.vn) |
ជាពិសេស បំផុសមោទនភាពជនជាតិ និងកម្លាំងនៃមហាសាមគ្គីភាព ក្នុងចំណោមសហគមន៍ជនជាតិ Kinh-ខ្មែរ-Hoa ក្នុងដំណើរការប្រវត្តិសាស្ត្រ សមិទ្ធផលនៃវិស័យសេដ្ឋកិច្ច វប្បធម៌ ជីវភាពរស់នៅផ្លាស់ថ្មី។ល។ លោក Lam Huu Phuc អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Tra Vinh បានមានប្រសាសន៍ថា៖ “មហោស្រពឆ្នាំនេះត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរពិធីបុណ្យសំខាន់ៗរបស់ប្រទេស ជាពិសេសនៅពេលដែលខេត្ត Tra Vinh បញ្ចប់ភារកិច្ចកសាងជនបទថ្មី។ នេះក៏ជាឱកាសមួយដើម្បីវាយតម្លៃឡើងវិញនូវចលនាសិល្បៈមហាជន និងសាមគ្គីភាពរវាងជនជាតិ Kinh ខ្មែរ និង Hoa ក្នុងតំបន់”។
មហោស្រពសិល្បៈមហាជនជនជាតិ Kinh-ខ្មែរ-Hoa លើកទី៣ នៅខេត្ត Tra Vinh ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៤ ខែមេសា៕
បកប្រែដោយ Huyen Trang