ពិព័រណ៍បានតាំងបង្ហាញស្នាដៃវិចិត្រសិល្បៈ និងអក្ខរវិចិត្រសាស្រ្តជាង ៦០ របស់សិល្បករមកពីខេត្ត Phu Yen និងខេត្ត Chungbuk (កូរ៉េខាងត្បូង) ក្រោមប្រធានបទអំពីទឹកដី និងមនុស្សនៃខេត្តទាំងពីរ។ នេះជាសកម្មភាពផ្លាស់ប្តូរវប្បធម៌ដ៏មានអត្ថន័យ រួមចំណែកបង្កើនមិត្តភាព និងការយល់ដឹងរវាងមូលដ្ឋានទាំងពីរ។

leftcenterrightdel
ប្រតិភូទស្សនាស្នាដៃសិល្បៈរបស់សិល្បករកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

ការតាំងពិព័រណ៍នេះបានបង្កើតឱកាសទស្សនាស្នាដៃសិល្បៈដ៏អស្ចារ្យសម្រាប់ប្រជាជនក្នុង និងក្រៅខេត្ត Phu Yen ព្រមទាំង បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការវប្បធម៌នាពេលអនាគត។ នៅពិព័រណ៍ សិល្បករបានបង្កើតស្នាដៃវិចិត្រសិល្បៈ និងសរសេរអក្ខរវិចិត្រសាស្រ្តមួយចំនួនដើម្បីបម្រើទស្សនិកជន។ ពិព័រណ៍នេះនឹងបញ្ចប់នៅថ្ងៃទី ៤ ខែមេសា៕

បកប្រែដោយ Thuy Anh