អត្ថបទមួយនេះបានសង្កត់ធ្ងន់ថា វៀតណាមនាំមុខគេក្នុងតំបន់អំពីអត្រាកំណើនអភិវឌ្ឍទេសចរណ៍។ វិស័យទេសចរណ៍របស់វៀតណាមមិនត្រឹមតែបានងើបឡើងវិញប៉ុណ្ណោះទេ ថែមទាំងបានអភិវឌ្ឍយ៉ាងខ្លាំងក្លាទៀតផង ដោយសារការសម្របសម្រួលព្រមៗគ្នារវាងរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសហគមន៍ធុរកិច្ច។ គោលដៅលេចធ្លោដូចជា កោះ Phu Quoc, ឈូងសមុទ្រ Ha Long, ទីក្រុង Da Nang, Nha Trang និង Hoi An នៅតែជាជម្រើសនាំមុខគេរបស់ភ្ញៀវទេសចរអន្តរជាតិ។

leftcenterrightdel
រូបថតឧទាហរណ៍ (nhandan.vn)

ទីភ្នាក់ងារសារព័ត៌មាន Sputnik បានមានសន្និដ្ឋានថា "បច្ចុប្បន្នវៀតណាមមិនត្រឹមតែជាចំណុចភ្លឺស្វាងនៃរូបភាពទេសចរណ៍អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងជាគំរូនៃការងើបឡើងវិញយ៉ាងឆាប់រហ័សទៀតផង។ ជាមួយនឹងគោលនយោបាយទិដ្ឋាការបើកចំហ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍អភិវឌ្ឍយ៉ាងខ្លាំង និងការគាំទ្រយ៉ាងក្លៀវក្លាពីអង្គភាពអាជីវកម្មក្នុងឧស្សាហកម្មនេះ វៀតណាមបាន កំពុង នឹងបន្តទាក់ទាញភ្ញៀវទេសចរអន្តរជាតិ"៕

បកប្រែដោយ Huyen Trang