ទស្សនិកជនជិត ៩៥,០០០ នាក់មកទស្សនាពិព័រណ៍ VITM Hanoi 2025
កប.អនឡាញ - នារសៀលថ្ងៃទី១៣ ខែមេសា ពិធីបិទពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម - VITM Hanoi 2025 បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
ពិព័រណ៍នេះបានទាក់ទាញធុរកិច្ចទេសចរណ៍វៀតណាម និងអន្តរជាតិជិត ៤,៥០០ មកចូលរួមជំនួបសហប្រតិបត្តិការជាង ១៤,៥០០ ហើយដំណើរកម្សាន្ត និងផលិតផលទេសចរណ៍ជាង ១៥,០០០ ត្រូវបានឧទ្ទេសនាម។
បន្ទាប់ពីរៀបចំរយៈពេល ៤ ថ្ងៃ ទស្សនិកជនជិត ៩៥,០០០ នាក់បានមកទស្សនា និងទិញទំនិញនៅក្នុងពិព័រណ៍នេះ។ VITM Hanoi 2025 បន្តបញ្ជាក់ពីតួនាទីជាព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ឈានមុខគេនៃវិស័យទេសចរណ៍វៀតណាម និងជាពិធីបុណ្យប្រចាំឆ្នាំនៃធុរកិច្ចទេសចរណ៍វៀតណាម។
    |
 |
ទស្សនិកជនមកទស្សនាស្តង់របស់ Flamingo Redtours នៅ VITM Hanoi 2025 |
ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ ព្រឹត្តិការណ៍ សន្និសីទ សិក្ខាសាលា សន្និសីទសារព័ត៌មាន និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ជាង២០ ត្រូវបានរៀបចំឡើង រួមមាន៖ ការជួបប្រាស្រ័យរវាងធុរកិច្ចជាមួយធុរកិច្ច ធុរកិច្ចជាមួយភ្ញៀវទេសចរ និងសកម្មភាពរបស់ស្ថាប័នផ្សព្វផ្សាយទេសចរណ៍វៀតណាម និងអន្តរជាតិ។
មានប្រសាសន៍ក្នុងពិធីបិទ លោក Nguyen Hong Hai អនុប្រធានសមាគមទេសចរណ៍វៀតណាមបានចាត់ទុកថា សកម្មភាពទាំងនេះបានបង្កើតបរិយាកាសរស់រវើក ស្មារតីនៃធុរកិច្ចទេសចរណ៍ទូទាំងប្រទេស ក្នុងការរួមចំណែកស្តារ ជម្រុញ និងអភិវឌ្ឍទេសចរណ៍វៀតណាមប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ វេទិកាផ្សព្វផ្សាយទេសចរណ៍នៃខេត្ត Quang Nam ខេត្ត Bac Giang ទីក្រុង Ha Giang ខេត្ត Ninh Binh ខេត្ត Thanh Hoa ទីក្រុង Can Tho ខេត្ត Quang Ninh បានបង្ហាញគោលដៅទេសចរណ៍ និងពិភាក្សាអំពីដំណោះស្រាយសម្រាប់បញ្ហាកសាងគោលដៅទេសចរណ៍បៃតង និរន្តរភាព ជាពិសេសកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន ធុរកិច្ច និងភ្ញៀវទេសចរ ដើម្បីវៀតណាមដ៏ស្រស់ស្អាត និងទាក់ទាញ៕
បកប្រែដោយ Thuy Anh